មហាអំណាចពិភពលោកជួបប្រជុំគ្នានៅប្រទេសអូទ្រីស ដើម្បីព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
អូទ្រីស៖ ប្រទេសមហាអំណាចពិភពលោកទាំង៥ ដែលកំពុងព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ ក្រោយសហរដ្ឋអាមេរិកព្យាយាមលុបបំបាត់នោះ កំពុងប្រឈមនឹងបញ្ហាថ្មី ខណៈពួកគេជួបប្រជុំជាមួយនឹងក្រុមមន្រ្តីរបស់អ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃសុក្រនេះ ។
នៅមួយថ្ងៃមុននឹងអង់គ្លេស បារំាង អាល្លឺម៉ង់ ចិន និងរុស្ស៊ី ត្រៀមរៀបចំកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នៅប្រទេសអូទ្រីសនោះ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ខ្លួនបានផ្អាកការងាររបស់ខ្លួន ដើម្បីកំណត់ពីរោងចក្រនុយក្លេអ៊ែរក្រោមដី Fordow របស់អ៊ីរ៉ង់សម្រាប់ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ។ Fordow គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលអ៊ីរ៉ង់ យល់ព្រមសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិនានា ដើម្បីបញ្ជាក់ថា ទីតាំងផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺសម្រាប់គោលបំណងសន្តិភាព និងការប្រើប្រាស់របស់ជនស៊ីវិល ជាជាងសម្រាប់គោលបំណងយោធា ។
គម្រោងទាំងនោះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រទេសអ៊ីរ៉ង់យល់ព្រមតាមបំរាមនានាទៅលើទីតាំងនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាការដោះដូរជាមួយនឹងប្រទេសមហាអំណាចទាំង០៦ អោយជួយអ៊ីរ៉ង់ឲ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ ៕




