រដ្ឋាភិបាលបារំាំងសម្តែងការការពារផែនការកែទម្រង់ប្រាក់សោធននិវត្តន៍ ប៉ុន្តែនៅតែបើកទ្វារចំហរសម្រាប់កិច្ចពិភាក្សាគ្នា
បារំាំង៖ នាយករដ្ឋមន្រ្តីបារំាងលោក អេឌូហ្គាដ ហ្វីលីពប៉េ នៅថ្ងៃសុក្រម្សិលមិញ បានសម្តែងការគំាទ្រចំពោះផែនការកែប្រែរបបសោធននិវត្តន៍ ដែលបាននិងកំពុងបង្កឱ្យមានការតវ៉ារីករាលដាលយ៉ាងធំ ប៉ុន្តែលោកបានសន្យាដែរថា នឹងបើកទ្វារចំហរសម្រាប់កិច្ចចរចាគ្នាក្នុងសង្គម ។
ការកត់សម្គាល់បែបនេះរបស់លោក អេឌូហ្គាដ ហ្វីលីពប៉េ ត្រូវបានធ្វើឡើងក្នុងគ្រាដែលកូដកម្មនៅទូទាំងប្រទេស អំពីកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលបានធ្វើឱ្យមានការជាប់គាំងដំណើរនៅក្នុងតំបន់ច្រើនបំផុតនៃប្រទេសបារាំង បានចូលដល់ថ្ងៃទីពីរហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ។ មានក្ដីកង្វល់ថា ការស្នើឱ្យមានការសើរើប្រាក់សោធននិវត្តន៍ នឹងបង្ខំមនុស្សរាប់លាននាក់ឱ្យធ្វើការយូរជាងមុន ឬប្រឈមនឹងអត្ថប្រយោជន៍ដែលមានប្រាក់កម្រៃតិចជាងមុន ។ កង្វល់នេះបានបណ្តាលឱ្យមានកូដកម្មនេះ ហើយបានធ្វើឱ្យផ្នែកជាច្រើនរបស់ប្រទេសអឺរ៉ុបមួយជាប់គាំងដំណើរ ។
នៅក្នុងថ្ងៃទីពីរបន្តបន្ទាប់គ្នា កូដកម្មទាំងនេះបានបិទការដឹកជញ្ជូន បង្ខំសាលារៀនភាគច្រើនឱ្យបិទទ្វារ មន្ទីរពេទ្យមានបុគ្គលិកតិចជាងមុន ហើយក៏គ្មានការផ្ដល់សេវាសាធារណៈមូលដ្ឋានរបស់រដ្ឋាភិបាលផងដែរ ។ បាតុកម្មដោយសន្តិវិធី ភាគច្រើនបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងក្រុងប៉ារីស និងទីក្រុងជាង២៤ទៀតនៅទូទាំងប្រទេសបារាំង ៕







