រាជរដ្ឋាភិបាល​ថៃ​សម្រេច​ឲ្យ​ធ្វើ​ទំនើបកម្ម​យន្តហោះ​ច​ម្បាំ​ង​ ​ទិញ​ពី​អាមេរិក​ថែម​

គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ផែនការ​ទិញ​យន្តហោះ​ច​ម្បាំ​ង​ ​៤​គ្រឿង​ទៀត​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​កងទ័ពអាកាស​បញ្ជាក់​ ​កាលពី​ថ្ងៃ​ទី​១​២​ ​មករា​ ​២​០​២​២​ ​ដោយបន្ថែមថា​ ​ត្រូវ​ចំណាយ​ថវិកា​រ​ ​១​៣​.​៨​ពាន់​លាន​បាត​ ​ឬ​ ​ប្រមាណ​៤​១​៤​លាន​ដុល្លារ​អាមេរិក​។​

​ការ​ឯកភាព​ធ្វើ​ទំនើបកម្ម​យន្តហោះ​ច​ម្បាំ​ង​នេះ​បាន​កើតឡើង​ ​ក្រោយពេល​មេបញ្ជាការ​ទ័ពអាកាស​ ​Marshal​ ​Nap​a​d​e​j ​D​h​u​pate​m​i​y​a​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ ​ចង់​បញ្ជាទិញ​ ​យន្តហោះ​ច​ម្បាំ​ង​ ​F​-35 ​ពី​ក្រុមហ៊ុន​អាមេរិក​ ​Lock​heed​ ​Mart​in​ ​Cor​p​។​

​គណៈរដ្ឋមន្ត្រី​បាន​ព្រមព្រៀង​លើ​ការ​ចំណាយ​នេះ​ ​សម្រាប់​រយៈពេល​៤​ឆ្នាំ​ ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​សារពើពន្ធ​ ​២​០​២​៣​ ​ដើម្បី​ជំនួស​ ​យន្តហោះ​ច​ម្បាំ​ង​វ័យ​ចំណាស់​ ​F​-16 ​នេះ​បើ​តាម​ប្រភព​ពី​កងទ័ពអាកាស​ដដែល​។​

​បច្ចុប្បន្ននេះ​ ​ថៃ​មាន​យន្តហោះ​ច​ម្បាំ​ង​ J​AS​-39 ​Gripe​n ​ផលិត​នៅ​ស្វីស​ ​ចំនួន​១​២​គ្រឿង​ ​ព្រមទាំង​ ​យន្តហោះ​ច​ម្បាំ​ង​ផលិត​នៅ​អាមេរិក​ ​F​-16 ​និង​ ​F​-5 ​រាប់​សិប​គ្រឿង​ ​ដែល​មួយ​ចំនួន​នៅ​សេសសល់​តាំងពី​សតវត្សរ៍​ទី​៨​០​៕​ ​ប្រភព​ពី​ CN​A​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner