សាលាមធ្យមបច្ចេកទេសប្រជុំត្រួតពិនិត្យនិងកែសម្រួលកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌
ដីឥដ្ឋ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ទេព វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងកែសម្រួលកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ ដែលមានសមាភាពចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃសាលាមធ្យមបច្ចេកទេស នៅថ្ងៃ ទី១២ ខែ មករា ឆ្នាំ ២០២២ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ចំពោះលោកឧត្តមសេនីយ៍ វរសេនីយ៍ អស់លោកទាំងអស់ ដែលបានចូលរួមប្រជុំ នាឱកាសនេះ។
បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍សង្ខេបរបស់លោកវរសេនីយ៍ទោ ប៊ុន ហេង នាយការិយាល័យនិងបានឯកភាពលើការផ្តល់យោបល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ រួចមក ឯកឧត្តម ប្រធានកិច្ចប្រជុំ បានណែនាំដូចខាងក្រោម៖
១- យកកម្មវិធីអប់រំនេះ ទៅពិនិត្យខ្លឹមសារនិងអក្ខរាវិរុទ្ធឡើងវិញ
២- អញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីប្រជុំឆ្លងម្តងទៀតមុននឹងបញ្ចប់ ដើម្បីធានាវឌ្ឍនភាពការងារកាន់តែល្អប្រសើរ លោកឧត្តមសេនីយ៍ឯក។
ជាចុងក្រោយ ឯកឧត្តម ប្រធានកិច្ចប្រជុំ បានជូនពរលោកឧត្តមសេនីយ៍ វរសេនីយ៍ អស់លោកទាំងអស់ សូមជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩៕ ដោយ-រ៉ាវុធ





