អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣១៧លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៥៣ម៉ឺននាក់ និងជាសះស្បើយ២៦២លាន៨៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣១៧លាន៥៤ម៉ឺន៧៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៥៣ម៉ឺន៣៤៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៦២លាន៨៣ម៉ឺន៧៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦៤លាន៣៤ម៉ឺន៤ពាន់៦៩៤នាក់ ស្លាប់ចំនួន៨៦ម៉ឺន៦ពាន់៨៨២នាក់ និងជាសះស្បើយចំនួន៤២លាន៨០ម៉ឺន៥ពាន់៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៦លាន៣១ម៉ឺន២ពាន់៤៨៦នាក់ ស្លាប់៤៨ម៉ឺន៤ពាន់៧៤០នាក់ និងជាសះស្បើយ៣៤លាន៦៩ម៉ឺន៦ពាន់៦៤៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៧១ម៉ឺន៨ពាន់៦០៦នាក់ ស្លាប់ចំនួន៦២ម៉ឺន៤១៩នាក់ និងជាសះស្បើយ២១លាន៦២ម៉ឺន៦ពាន់៨៣៦នាក់ ៕ ប្រភព៖ worldometers
