អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកព្រមានថា វីរុសបំប្លែងថ្មី អូមីក្រុង នឹងឆ្លងមនុស្សគ្រប់គ្នានៅក្នុងសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក និងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមាន លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី បានព្រមានថា មនុស្សគ្រប់គ្នានៅក្នុងសហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។

លោក ហ្វាវស៊ី បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅក្នុងការជជែកពិភាក្សាគ្នាមួយថា វីរុស អូមីក្រុង ជាមួយនឹងសក្តានុពលរបស់វាដែលមិនធ្លាប់មានពីមុនមក នៅទីបំផុតនឹងរកឃើញលើមនុស្សគ្រប់រូប។ លោក ហ្វាវស៊ី បាននិយាយដូច្នេះថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការ និងចាក់ដូសជំរុញ នឹងទទួលបាននូវការការពារ។ អ្នកខ្លះ ភាគជាច្រើននឹងឆ្លងមេរោគ ប៉ុន្តែទំនងជាមានករណីលើកលែងខ្លះ ធ្វើបានល្អ ក្នុងន័យនេះ គឺចង់សំដៅដល់ការមិនចូលព្យាបាលនៅមន្ទីរពេទ្យ និងបាត់បង់ជីវិតជាដើម។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន ប្រកាសវិធានការថ្មីដើម្បីរក្សាការបើកថ្នាក់រៀន រួមទាំងការបង្កើនសមត្ថភាពធ្វើតេស្តរក COVID-19 ទ្វេដងនៅក្នុងសាលារៀន ជាមួយនឹងការធ្វើតេស្តមនុស្សចំនួន ១០លានបន្ថែមទៀត ដោយសារវីរុសបំប្លែងថ្មី អូមីក្រុង កាន់តែរីករាលដាលយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិក៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner