ប្រមុខការទូតប៉ូឡូញព្រមានថា អឺរ៉ុបកាន់​តែ​ជិត​កើត​មាន​សង្គ្រាម​ហើយ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ

វីយែ្យន៖ រដ្ឋ​មន្ត្រី​ការបរទេស​ប៉ូឡូញលោក Zbigniew Rau ថ្លែងថា អឺរ៉ុប​កាន់​តែ​ជិត​កើត​មាន​សង្គ្រាម​ហើយ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈការព្រមាននេះធ្វើឡើងបន្ទាប់ពីជុំទី៣ នៃកិច្ចចរចាផ្នែកការទូតក្នុងសប្តាហ៍នេះ ក្នុងគោលបំណងលុបបំបាត់ភាពតានតឹងជុំវិញការទាមទាររបស់រុស្ស៊ី ដែលថា អ៊ុយក្រែនមិនអាចអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូនោះទេ។

នៅរដ្ឋធានីវ៉ាស៊ីនតោន សេតវិមានបានលើកឡើងថា ការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែមានកម្រិតខ្ពស់ជាមួយនឹងទាហានរុស្ស៊ីប្រហែល ១០ម៉ឺននាក់ត្រូវបានដាក់ពង្រាយ។ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថា ការគំរាមកំហែងនៃការឈ្លានពានយោធាគឺខ្ពស់ ហើយថា មិនមានកាលបរិច្ឆេទកំណត់សម្រាប់កិច្ចពិភាក្សាទៀតទេ… យើងត្រូវពិគ្រោះជាមួយសម្ព័ន្ធមិត្ត និងដៃគូជាមុនសិន។ ដោយឡែករុស្ស៊ី​បាន​និយាយ​ថា ខ្លួនកំពុង​ឈាន​ដល់​ទី​បញ្ចប់​ នៅ​ពេល​​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​​ប្រទេស​លោក​ខាង​លិច​អោយ​រារាំង​អ៊ុយក្រែន​ពី​ការ​ចូល​រួម​ជា​មួយ​អង្គការ​ណាតូ និង​វិល​ត្រឡប់​មក​វិញ​នូវ​ការ​ពង្រីក​​សម្ព័ន្ធ​ភាព​ច្រើន​ទសវត្សរ៍​នៅ​អឺរ៉ុប។

ទន្ទឹមនេះ អនុរដ្ឋ​មន្ត្រី​​ការបទេស​រុស្ស៊ីលោក Sergei Ryabkov ​ក៏បាន​និយាយដែរ​ថា អ្នក​ជំនាញ​យោធា​រុស្ស៊ី​បាន​កំពុង​ផ្តល់​ជម្រើស​ទៅ​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន​ អំពី​​ស្ថានភាព​ជុំវិញ​អ៊ុយក្រែន​កាន់​តែ​អាក្រក់​ខ្លាំង ប៉ុន្តែ​ដំណោះ​ស្រាយ​ការទូត​ត្រូវ​តែ​ផ្តល់​ឱកាស។ ទោះ​បី​ជាយ៉ាង​ណា លោក​បាន​លើក​ឡើង​ថា កិច្ច​ពិភាក្សា​ជា​មួយ​សហរដ្ឋ​អាមេរិក​នៅ​ទី​ក្រុង​ហ្សឺណែវ ​កាល​ពី​ថ្ងៃ​ចន្ទ និង​ជា​មួយ​អង្គការ​ណាតូ​នៅ​ទីព្រុចសែល​ កាល​ពី​ថ្ងៃ​ពុធ ​បាន​បង្ហាញ​ថា មាន​ផ្លូវ​ចុង​បញ្ចប់​មួយ ឬ​ភាព​ខុស​គ្នា​នៃវិធីសាស្ត្រ ហើយ​លោក​មើល​ឃើញ​ថា គ្មាន​ហេតុ​ផល​ណា​ដើម្បី​អង្គុយតុ​ចរចា​ទៀត​ទេ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ដដែល៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner