កូរ៉េខាងជើងគំរាមសងសឹកសហរដ្ឋអាមេរិក ក្រោយដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន ជុំវិញការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង

សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃសុក្រសប្តាហ៍នេះ បានគំរាមសងសឹករដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន ជុំវិញការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ហើយព្រមានអំពីការចាត់វិធានការណ៍យ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែរក្សាជំហរប្រឈមមុខដាក់គ្នារបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាទៅនឹងការដាក់ទណ្ឌកម្មលើបុគ្គល ៥នាក់នៅកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍអាវុធមីស៊ីល។ បើតាមសេចក្តីថ្លែការណ៍ដដែលនេះ កូរ៉េខាងជើងក៏បានបញ្ជាក់ផងដែរថា ការធ្វើតេស្តមីស៊ីលដែលអាចហោះលឿនជាងសំឡេងរបស់ខ្លួន គឺជាសមយុទ្ធស្វ័យការពារ និងជាទង្វើដ៏ត្រឹមត្រូវ។

បន្ថែមលើនេះ កូរ៉េខាងជើងថែមទាំងបានអះអាងទៀតថា ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់ខ្លួន គឺជាការបង្កអរិភាព និងរុញច្រានអោយកូរ៉េខាងជើងកាន់តែឯកោ និងរឹងមាំ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner