ព្រឹតិ្តការណ៍ពិព័រណ៍ចំណីអាហារដ៏ធំលើកដំបូងរបស់តៃវ៉ាន់ ចាប់ផ្តើមបើកដំណើរការហើយនៅក្នុងទំនើបអូឡំាព្យា មានរយៈពេល១ខែ និងមានស្តង់ជិត២០
ភ្នំពេញ៖ ពិព័រណ៍ចំណីអាហារដ៏ធំរបស់តៃវ៉ាន់ នឹងមានការតាំងបង្ហាញអំពីម្ហូបអាហារឆ្ងាញ់ៗ និងជាប្រភេទអាហារប្រពៃណីមកពីតៃវ៉ាន់ ដែលក្នុងនោះរួមមានតែគុជ តែ Raby, Fried tempora និងមីតាន់ជឺ រួមទាំងសាច់ក្រក់ដែលប្រឡាកជាមួយអង្ករដំណើបជាដើម ។

នេះជាប្រសាសន៍របស់កញ្ញា Connie Shia អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំណើបអូឡាំព្យា បញ្ជាក់ក្នុងកម្មវិធីបើកដំណើរការជាផ្លូវការ ពិព័រណ៍ចំណីអាហារតៃវ៉ាន់ដ៏ធំ និងដំបូងគេបង្អស់នៅកម្ពុជា ដែលពិព័រណ៍នេះរៀបចំឡើងរយៈពេល១ខែ គឺចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណផ្សារទំនើបអូឡំាព្យា រាជធានីភ្នំពេញ ។

កញ្ញា Connie Shia បានបន្តថា ពិព័រណ៍ចំណីអាហារនេះ មានការតាំងបង្ហាញចំនួនជិត២០ស្ដង់ និងមានការតាំងបង្ហាញពីអាជីវករជាច្រើនមកពីកោះតៃវ៉ាន់ ដោយបានតាំងបង្ហាញនូវមុខម្ហូបបែបប្រពៃណី និងមានរសជាតិឈ្ងុយឆ្ងាញ់របស់តៃវ៉ាន់ ។ កញ្ញាបន្ថែមទៀតថា ពិព័រណ៍នេះរៀបចំឡើង ក្នុងគោលបំណងបង្កើតសកម្មភាពទីផ្សារឲ្យកាន់តែសម្បូរបែប និងផ្ដល់បទពិសោធន៍នៃការភ្លក់រសជាតិអាហារកម្រិតស្ដង់ដារដែលមានរសជាតិឆ្ងាញ់ ។

នាឱកាសនោះដែរ អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំណើបអូឡាំព្យារូបនេះ បានសង្ឃឹមនិងជឿជាក់យ៉ាងមុតមំាថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារតៃវ៉ាន់ និងម្ហូបអាហារផ្សេងៗ ដែលមកពីបណ្ដាប្រទេសផ្សេងៗទៀត នឹងផ្ដល់ជូនដល់អតិថិជនទាំងអស់នូវជម្រើសក្នុងការទទួលទានអាហារប្លែកៗ ថ្មីៗដ៏មានឱជារសឆ្ងុយឆ្ងាញ់ ។

សូមជម្រាបផងដែរថា កញ្ញា Connie Shia អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំណើបអូឡាំព្យា នេះគឺជាលើកទី១ហើយដែលតៃវ៉ាន់ បានរៀបចំពិព័រណ៍បែបនេះនៅក្នុងប្រទេសកម្ពុជា ហើយក៏គ្រោងនឹងរៀបចំពិព័រណ៍ផ្សេងៗជាច្រើនទៀតផងដែរ ក្រោយរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការគំាទ្រខ្លំាំងពីសំណាក់អតិថិជននៅកម្ពុជា ៕ធ.ដ


