អភិបាលខេត្តកំពត បានបន្តដោះស្រាយពាក្យបណ្ដឹងចំនួន ០៧ករណីក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ

រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តដោះស្រាយពាក្យបណ្ដឹងចំនួន ០៧ករណីក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋមកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកំពត និងបានទទួលការជួយឧបត្ថម្ភពីសម្បុរសជនជាច្រើនក្រុមហ៊ុន។

ពិធីនារសៀលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលក្រុង ស្រុក ទីចាត់ការជំនាញចំណុះសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ផ្សេងៗនៅក្នុងក្រុង ស្រុកនៃខេត្តកំពត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner