ខេត្តសៀមរាប សិស្សជាប់បាននិទ្ទេស A ចំនួន ១៥៣នាក់ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

សៀមរាប ៖ សិស្សជាប់បាននិទ្ទេស A ចំនួន ១៥៣នាក់ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់រាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងមក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ នេះ ស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នៅខេត្តសៀមរាប មានសិស្សបានប្រឡងជាប់និទ្ទេស A ចំនួន ១៥៣ នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ៨.៨៣២ នាក់ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់រាជធានីភ្នំពេញ ដែលមានសិស្សចំនួន៥៦៥ នាក់ ជាប់បាននិទ្ទេស A ហើយការប្រកាសលទ្ធផល នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា នៅគ្រប់រាជធានី ខេត្ត មានមណ្ឌលប្រឡងសរុបចំនួន ២០៤មណ្ឌល មាន បន្ទប់ប្រឡងចំនួន ៤.៦១៥ បន្ទប់ និងបេក្ខជនចុះឈ្មោះ ក្នុងបញ្ជីសរុបចំនួន ១១៤.១៨៧ នាក់ ក្នុងនោះ ចំនួន ១០៤.២៩៩នាក់ ជាបេក្ខជនចំណេះទូទៅ , ចំនួន ៤.៤១៧នាក់ ជាបេក្ខជនស្វៃរិន , ចំនួន ជាបេក្ខជន បំពេញវិជ្ជា និង ចំនួន២.០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា ហើយក្នុងចំណោមបេក្ខជនប្រឡងទាំងអស់ មានបេក្ខជនប្រឡងជាប់ចំនួន ៧២.០១៦នាក់ ស្មើនឹង៦៥.៦៥ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន១.៧៥៣នាក់ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើនឹង ៣៥៧ បន្ទប់ មានបេក្ខជនសរុបចំនួន៨.៨៣២នាក់ ក្នុងនោះស្រីចំនួន ៥.០៣៨នាក់ ហើយក្នុងចំណោម បេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិនចំនួន១៥៧នាក់ ក្នុងនោះស្រីចំនួន ៧១នាក់ និងឯកជនបំពេញវិជ្ជាចំនួន ១៥៥នាក់ ក្នុងនោះស្រីចំនួន ៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០ នាក់ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner