បុគ្គលិកក្រុមហ៊ុនបុរីពិភពថ្មីម្នាក់ ប្រើល្បិចបន្លំយកលុយរបស់ក្រុមហ៊ុន ត្រូវជាប់ខ្នោះនគរបាល
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើល្បិចបន្លំយកលុយក្រុមហ៊ុន) នៅក្នុងក្រុមហ៊ុនបុរីពិភពថ្មី ផ្ទះលេខ២៨៨ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាន់ ឧត្តម ភេទប្រុស អាយុ៣៣ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនបុរីពិភពថ្មី ស្នាក់នៅក្នុងក្រុមហ៊ុនបុរីពិភពថ្មី ផ្ទះលេខ២៨៨ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើល្បិចបន្លំយកលុយរបស់ក្រុមហ៊ុន ដែលមានជនរងគ្រោះឈ្មោះ ផាត ម៉ានិត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមុខរបរបុគ្គលិកក្រុមហ៊ុនបុរីពិភពថ្មី ស្នាក់នៅផ្ទះលេខលេខ១៧ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកសម្ភារៈបាត់បង់ លុយដុល្លា ១០០០ដុល្លា បន្សល់ទុកវិក័យបត្រ័ មួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ