ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ នេះបើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ។

ជនសង្ស័យ០២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ម៉ាប់ និមល ភេទស្រី អាយុ ២០ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ, ទី២-ឈ្មោះ ឆាយ វីរៈ ភេទស្រី អាយុ ២១ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ