មន្ទីរបញ្ចកោណប្រកាសច្រានចោលសេចក្តីរាយការណ៍ថា ខ្លួននឹងបញ្ជូនកងទ័ពប្រមាណ១៤.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិអាមេរិក នៅថ្ងៃពុធម្សិលមិញ បានប្រកាសច្រានចោលសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងពិចារណាក្នុងការបញ្ជូនកងទ័ពបន្ថែមប្រមាណ១៤.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លំាងជាមួយអ៊ីរ៉ង់ ។
ទន្ទឹមគ្នា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី អាលីសា ហ្វារ៉ា បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា ការចុះផ្សាយរបស់សារព័ត៌មាន ឌឹ វ៉ល ស្ទីត ជូណល គឺជារឿងមិនពិត លោកស្រីថា សហរដ្ឋអាមេរិកមិនមានគម្រោង ឬកំពុងបញ្ជូនកងទ័ពបន្ថែម១៤.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ជាមួយអ៊ីរ៉ងនោះទេ ។
សូមបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រសួងការពារជាតិអាមេរិកខាងលើ បានកើតមានឡើងក្រោយសារព័ត៌មាន វ៉ល ស្ទីត ជូណល កាលពីថ្ងៃពុធកន្លងទៅ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបញ្ជូននាវាចម្បាំងរាប់សិបគ្រឿង និងកងទ័ពអាមេរិកបន្ថែម១៤,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ានៅចុងខែធ្នូនេះ ដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner