បណ្តាប្រទេសអឺរ៉ុបប្រកាសថ្កោលទោសការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង
អត្ថបទដោយ៖
Kien Sereyvuth
អឺរ៉ុប៖ អគ្គរដ្ឋទូតអឺរ៉ុបជាច្រើនបានរួមគ្នាប្រកាសថ្កោលទោសប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ចុងក្រោយនេះ ។
ការថ្កោលទោសខាងលើ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់មន្រ្តីជាន់ខ្ពស់មកពីប្រទេសប៊ែលហ្ស៊ិក អេស្តូនៀ បារំាំង អាល្លឺម៉ង់ អង់គ្លេស និងប៉ូឡូញ ។ បើតាមសេចក្តីថ្លែងការណ៍ដែលអានដោយអគ្គរដ្ឋទូតប៉ូឡូញលោកស្រី ចូអេនណា វ៉ូរុននីកា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន១៣ឈុតចាប់តំាងពីខែឧសភាកន្លងមក ហើយបាននិងកំពុងបន្តប្រតិបត្តិការកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនទៀត ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្តោតលើការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅនេះ ៕




