បេឡារូសប្រកាសពីផែនការចូលរួមធ្វើសមយុទ្ធយោធាជាមួយរុស្ស៊ីចាប់ពីថ្ងៃទី ១០ ដល់ទី ២០ ខែកុម្ភៈខាងមុខនេះ

ម៉ូស្គូ៖ ក្រសួងការពារជាតិបេឡារូសនិយាយថា កងកម្លាំងរុស្ស៊ី-បេឡារូសនឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ នៅប្រទេសបេឡារូស ចំពេលមានភាពតានតឹងជាមួយប្រទេសលោកខាងលិច ជុំវិញបញ្ហាអ៊ុយក្រែន។

ក្រសួងការពារជាតិបេឡារូសបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទីមួយនៃសមយុទ្ធដែលដំណើរការរហូតដល់ថ្ងៃទី ០៩ ខែកុម្ភៈ ភាគីទាំងពីរនឹងហាត់សមដាក់ពង្រាយកងទ័ព, ការការពារទីតាំងយោធា និងវាយតម្លៃសមត្ថភាពការពារដែនអាកាសរបស់កងទ័ពរបស់ប្រទេសទាំងពីរ។ ក្រសួងការពារជាតិបេឡារូសបន្ថែមថា នៅក្នុងដំណាក់កាលទីពីរនៃសមយុទ្ធដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ទី ២០ ខែកុម្ភៈ កងទ័ពរុស្ស៊ី-បេឡារូសនឹងផ្តោតទៅលើការវាយលុកប្រដាប់អាវុធខុសច្បាប់ និងក្រុមឈ្លបយកការណ៍របស់សត្រូវ។

ការប្រកាសពីផែនការធ្វើសមយុទ្ធយោធារវាងបេឡារូស និងរុស្ស៊ីខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភចំពោះការលុកលុយដែលអាចកើតមានទៅលើអ៊ុយក្រែន ដោយកងទាហានរុស្ស៊ីរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅជិតព្រំដែនរបស់អ៊ុយក្រែន។ តែទោះបីជាយ៉ាងណា ខាងភាគីរុស្ស៊ីបានចេញមុខធ្វើការបដិសេធជាច្រើនលើកច្រើនសារពាក់ព័ន្ធនឹងការចោទប្រកាន់នេះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner