អប្សរាព្រឹកនេះ ១៩ មករា ២០២២
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
BH1 ក្រសួងធនធានទឹក ជូនដំណឹង ពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២, អាចមានភ្លៀងក្នុងកម្រិតខ្សោយ ៕ …ឃ្លីប… (អត្ថបទ រូបភាព សម្លេង កាត់ត លោក ប៊ុន ហុក)
H1 ក្នុងឱកាស ប្រកាសបើក វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា “តារារះនៅទិសនិរតី” ថាជាសមាជិកក្លឹបឆ្នេរដ៏ស្អាតបំផុតក្នុងពិភពលោក ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និង វាសនាតែមួយ” សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មួយ ចំនួន ដើម្បីអោយ ទេសចរណ៍អាស៊ាន មានចលនាសេដ្ឋកិច្ឋឡើងវិញ បន្ទាប់ពីរងនូវិបត្តិកូវីដ១៩៕…ឃ្លីប…
H2 សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែម ពីបញ្ហាទេសចរណ៍អាស៊ានថា ធ្វើយ៉ាងម៉េចឲ្យទេសចរណ៍អាស៊ានរស់ឡើងវិញ។ សម្តេចថា សម្រាប់កម្ពុជា អ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួច គឺមិនត្រូវបានធ្វើចត្តាឡីស័កនោះទេ។ សម្តេចថែមបញ្ជាក់ទៀតថា ចង់អោយកិច្ចការអាស៊ានឆ្នាំ២០២២ នេះ គឺបន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ ហើយមិនមែន មានតែរឿងមីយ៉ាន់ម៉ា តែមួយនោះទេ ។ នេះក៏អាចចាត់ទុកថា ជាសារឆ្លើយតបនឹងអ្នកវិភាគជាច្រើន ដែលរង់ចាំមើលតែរឿងមីយ៉ាន់ម៉ា៕…ឃ្លីប…
V1 សារព័ត៌មានថៃចុះផ្សាយថា កម្ពុជាប្រធានអាស៊ាន, ទំនុកចិត្ត និងការងារដែលត្រូវធ្វើ៕…អានផ្ទាល់
BT ឯកឧត្តម សាយ សំអាល់ ការបង្រៀនសិស្សឱ្យមានចរិត និងចិត្តជាសហគ្រិនភាពក្នុងខ្លួន គឺជារឿងសំខាន់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)
D4 ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាព សុខភាព ក្នុងឆ្នាំសិក្សា២០២១-២០២២ ៕…អានផ្ទាល់(ដោយ៖សេឌី)
D6 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ លើបណ្តឹងតវ៉ារបស់ពលរដ្ឋ៥រូប ទុកជាបានការ ៕…អានផ្ទាល់(ដោយ៖សេឌី)
វគ្គទី២៖
D5 ក្រសួងយុត្តិធម៌ សម្រេចបង្កើតក្រុមការងាររបស់ក្រសួងយុត្តិធម៌ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕…អានផ្ទាល់(ដោយ៖សេឌី
D3 រដ្ឋលេខាធិការក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅឧទ្យានជាតិជួរភ្នំក្រវាញ ៕…អានផ្ទាល់(ដោយ៖សេឌី)
D7 រដ្ឋបាលក្រុងប៉ោយប៉ែត បានសាងសង់អាងចម្រោះទឹកស្អុយ និងរង្វង់មូលសួនច្បារនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕…លោក គៀន ចាន់ហ៊ីន…ឃ្លីប…
BH2 អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការ វង់ទស្សនាថ្មី នៅប្រាសាទបាយ័ន្ត ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក សុផាត + សម្លេង កាត់ត លោក សេ ឌី)
D2 ប្រជាពលរដ្ឋរស់នៅលើទីតាំងនៃដីចំណីមាត់ស្ទឹងសង្កែ និងទទួលបានលំនៅឋានដ៏សមរម្យ តាមរយៈគម្រោងអភិវឌ្ឍរបស់ដៃគូផ្តល់ជំនួយ នៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)
BH6 អភិបាលខេត្តរនគិរី ជំរុញអោយក្រុមការងារបច្ចេកទេស រៀបចំប្លង់គោល ប្រើប្រាស់ដីធ្លីស្រុក ចំនួន៣ សហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនឱ្យបានឆាប់រហ័ស ប្លង់គោលស្រុករបស់ខ្លួន ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត)
BH4 អធិការនគរបាល និងមេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវខិតខំពន្លឿនការធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សារិន)
BH5 សមាជិកបក្ស ត្រូវពន្យល់ពីគុណបំណាច់ធំៗបី របស់គណបក្សប្រជាជនកម្ពុជា ឲ្យពលរដ្ឋយល់ច្បាស់ នឹងចងចាំដិតអារម្មណ៍ក្នុងដួងចិត្ត ជាប្រវត្តិសាស្ត្រ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)
BT1 ឯកឧត្តម ចាយ សាមិត្ត ការគ្រប់គ្រងបរិស្ថានបានល្អ ចូលរួមយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ធនធាន ប្រកបដោយនិរន្តភាព និងការស់ នៅដោយចីរភាព ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ + សម្លេង អ្នកនាង កន្និកា + កាត់ត លោក ប៊ុន ហុក)
BH3 មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយ សារាចរណែនាំ លេខ ០១៣ ស.ហ.វ ស្ដីពីការអនុត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលថ្នាក់ជាតិ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + សម្លេង កញ្ញា នុច + កាត់ត លោក ប៊ុន ហុក)
វគ្គទី៣៖
G1 អេស៉្បាញក្លាយជាប្រទេសដំបូងគេ ដែលស្នើឱ្យអឺរ៉ុបចាត់ទុកកូវីដ១៩ ជាជំងឺផ្តាសាយ ហើយអំពាវនាវឱ្យរៀនរស់នៅជាមួយវា៕…អានផ្ទាល់
G2 កាណាដាអនុម័តឱ្យប្រើ ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាលកូវីដ១៩៕…អានផ្ទាល់
G3 អាហ្វហ្កានីស្ថាន៖ មនុស្ស ២៦នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដីកម្រិតបង្គួរ វាយប្រហារខេត្តភាគខាងលិច ៕…អានផ្ទាល់
G4 អគ្គលេខាធិការ UN ជំរុញឲ្យមានការផ្តល់ជំនួយជាបន្ទាន់ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍ ៕…អានផ្ទាល់
វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ
R126 អ្វីទៅជា កម្មវិធីទូរសព្ទដៃសំរាម ឬ Sam Raam app? មួយនឹងកំណើនសេដ្ឋកិច្ច និងប្រជាជនយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលនិយាយជារួម និយាយដោយឡែកប្រទេសកម្ពុជា។ ការណ៍នេះ ក៏បាន និងកំពុងបង្ករជាបញ្ហាប្រឈមទៅលើការទុកដាក់កាកសំណល់ ឬសំរាមផងដែរ។ កាកសំណល់រឹងនៅទូទាំងប្រទេសដែលត្រូវបានបង្កើតមានប្រមាណជា៤លានតោនក្នុងមួយឆ្នាំ។
– ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
៕…អានផ្ទាល់…