ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងរយៈថ្ងៃនេះ ចូរព្យាយាមកុំធ្វើការងារដោយការប្រថុយប្រថាន ពីព្រោះការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម និងការងារការិយាល័យរបស់អ្នក។ ក្នុងពេលនេះការពិភាក្សាចរចា និងការធ្វើសន្ទរកថាផ្សេងៗគឺមានដំណើរកាល្អ ដោយសារលោកអ្នកទទួលបានអំណោយផលក្នុងការបង្ហាញពីគោលគំនិតបានយ៉ាងត្រឹមត្រូវ។ ចំពោះបញ្ហាតូចតាចមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានដល់គោលដៅរបស់អ្នកទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមរក្សាការឆ្លើយតបរបស់អ្នកឲ្យបានល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការបណ្តាក់ទុន ចាយវាយលើអាជីវកម្ម ពីព្រោះរាល់ការចំណាយរបស់អ្នកនឹងទទួលបានផលតបស្នងយ៉ាងពេញចិត្ត។ ព្យាយាមចំណាយពេលវេលាឲ្យបានត្រឹមត្រូវ ពិសេសម្រាប់ការងារ។ ប្រហែលជាអ្នកគួរតែចំណាយពេលវេលាច្រើនក្នុងការវិភាគស្ថានភាព ហើយកុំនិន្ទាចំពោះវិធីសាស្រ្តអនុវត្តការងាររបស់មិត្តរួមការងាររបស់អ្នកជាដាច់ខាត។ ទន្ទឹមនឹងនេះប្រហែលជាលោកអ្នកគួរយកចិត្តទុកដាក់ក្នុងការបង្កើនទំនាក់ទំនងជាមួយមនុស្សនៅក្បែរខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្ត្រអាជីពណែនាំឲ្យបដិសេធពីប្រតិកម្មផ្លូវអារម្មណ៍ និងការបញ្ចេញកំហឹង។ លើសពីនេះ ប្រហែលជាសហសេវិករបស់អ្នក មិនតែងតែចែករំលែកជំនឿ និងការយល់ឃើញរបស់អ្នកនោះទេ។ ប៉ុន្តែសូមកុំមានការយល់ច្រឡំ ឬមានការសង្ស័យពីទឹកចិត្តរបស់ពួកគេ ពីព្រោះទាំងមិនទាក់ទងនឹងរឿងអាស្រូវ ឬកំហុសណាមួយទេ។ ចំពោះការបណ្តាក់ទុន ការចំណាយលុយកាក់ កាផ្លាស់ប្តូរទីកន្លែងការងារ គឺមិនអាចធ្វើទៅបានដោយរលូននោះទេ ដូច្នេះយកល្អគួររក្សាអ្វីៗឲ្យនៅដដែលសិន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការធ្វើអាជីវកម្ម ការបោះទុន និងការចាយវាយនានា។ លោកអ្នករំពឹងថានឹងទទួលបានប្រាក់ចំណេញច្រើន ហើយចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជននឹងទទួលបានការតំឡើងប្រាក់ឧបត្ថម្ភ និងឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារ។ ក្នុងនោះសូមចំណាយពេលវេលាធ្វើការឲ្យបានច្រើន ពីព្រោះក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងទទួលបានភាពចម្រើនរុងរឿងតាមក្តីប្រាថ្នា។ លើសពីនេះ ក្នុងពេលពេញមួយថ្ងៃអ្នកនឹងពោរពេញទៅដោយភាពរីករាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អកនុងការប្រាស្រ័យទាក់ទងជាមយយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលការពិភាក្សាអំពីបញ្ហាសំខាន់ៗរហូតដល់ពេលក្រោយ។ លើសពីនេះសូមកុំខ្ជះខ្ជាយពេលវេលានិយាយបកស្រាយច្រើន បើទោះបីជាលោកអ្នកមានឳកាសបញ្ជាក់អំពីករណីអវិជ្ជមានទាំងនោះក្តី។ សូមរក្សាសកម្មភាពនានាឲ្យនៅដដែលសិន កុំធ្វើកំណាយពេលឥតប្រយោជន៍ ឬដែលធ្វើឲ្យរង្គើបញ្ហា ហើយគ្មានដំណើរស្រាយ។ ក្រៅពីនេះ លោកអ្នកកំពុងមានអំណោយផលដ៏ប្រសើរក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ការវិនិយោគរបស់អ្នកទាំងអស់នឹងទូទាត់បានយ៉ាងលឿន។ សូមព្យាយាមចំណាយពេលធ្វើការឲ្យបានច្រើនបំផុត។ ហោរាសាស្រ្តអាជីព ណែនាំកុំឲ្យមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុឡើយ បើទោះបីជាជួបផលលំបាកបន្តិចបន្តួចក្តី។ ពេលនេះលោកអ្នកមានសញ្ញាណបង្កើនការចាប់អារម្មណ៍ ដូច្នេះអ្នកគួរចំណាយខ្លះដើម្បីស្រង់យកពត៌មានសំខាន់ៗជុំវិញអាជីពរបស់អ្នក។ ក្រៅពីនេះ សូមលោកអ្នកមានការយកចិត្តទុកដាក់ក្នុងការធ្វើដំំណើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់ជួបប្រទះការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញភារកិច្ចប្រចាំថ្ងៃ។ ប្រហែលជាអ្នកនឹងត្រូវប្រឈមមុខនឹងឧបាយកលរបស់ដៃគូប្រកួតប្រជែង អាស្រ័យេហតុនេះសូមយកចិត្តទុកដាក់រាល់សកម្មភាព និងភាពប្រែប្រួលឲ្យបានរួសរាន់បំផុត។ ការជឿទុកចិត្តគួរតែមានកំរិត ក៏ប៉ុន្តែក៏មិនត្រូវមានការសង្ស័យដោយគ្មានមូលដ្ឋានច្បាស់លាស់នោះដែរ។ ក្នុងពេលនេះអ្នកគួរជឿជាក់លើខ្លួនឯង ហើយកំណត់ចំពោះការផ្តល់ជូននានាពីខាងក្រៅ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងដៃគូការងាររបស់អ្នកទេ។ កំហុសដោយសារពាក្យសំដី និងការសម្រេចចិត្តមានភាពផុយស្រួយខ្លាំង ដូច្នេះកុំធ្វើការងារធំ ពិសេសការពិភាក្សាផ្តោះផ្តងគំនិត។ ទន្ទឹមនឹងនោះ កុំផ្តេកផ្តួលបញ្ហា ប៉ុន្តែគួរព្យាយាមបង្កើតភាពសម្បូរបែបក្នុងការងារ និងសកម្មភាពនានា ដូចជាការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាដើម។ ក្នុងពេលនេះអ្នកក៏អាចធ្វើការងារបំពេញក្តីស្រមៃរបស់ខ្លួនបាន គឺគ្រាន់តែត្រូវយកចិត្តទុកដាក់លើព្រឹត្តិការណ៍ដែលបានកើតឡើង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមផ្តោយការយកចិត្តទុកដាក់លើការងារតែមួយ ហើយត្រូវមានភាពរហ័សរហួនក្នុងការប្រមូលយកពត៌មាន។ លោកអ្នកមិនអាចធ្វើការសម្រេចចិត្តដោយឆាប់រហ័ស ប្រថុយប្រថាន ឬដែលគ្មានឯកសារលំអិតបានទេ។ ក្នុងពេលនេះមានការប្រែប្រួលបរិបទការងារខ្លះ ហើយប្រហែលជាអ្នករំពឹងថានឹងមានដំណើរបេសកកម្មផ្លូវឆ្ងាយដើម្បីឆ្ពោះទៅរកឋានៈតួនាទីថ្មី។ ទន្ទឹមនឹងនេះលោកអ្នកទទួលបានអំណោយផល និងកំលាំងដើម្បីជំនះរាល់ការលំបាក ឬការពិភាក្សាចរចាដោយភាពត្រឹមត្រូវ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហិរញ្ញវត្ថុរបស់អ្នកនឹងកើនឡើងក្នុងកំរិតខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចជឿជាក់មនុស្សដែលនៅក្បែខ្លួនបាន ពួកគេមានសេចក្តីស្មោះត្រង់ និងអាចជួយជ្រោមជ្រែងការងាររបស់អ្នកបានល្អ។ នៅរវាងពេលព្រឹក អ្នកអាចជួបបញ្ហាតិចតួច ប៉ុន្តែមិនរំខានដល់ការងានោះទេ។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍បន្ថែម នោះនឹងអាចយល់ពីឬសគល់ពីបញ្ហាបានដោយងាយ។ ក្នុងពេលនេះគំនិតយោបល់ និងពាក្យសំដីរបស់អ្នកទទួលបានការគាំទ្រខ្លាំង ដូច្នេះគួរប្រើប្រាស់ពេលនេះជជែកវែកញែកការងារសំខាន់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ការងារទាំងឡាយរបស់អ្នកមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមកុំទាន់ផ្លាស់ប្តូររបត់ការងារធំដុំក្នុងពេលនេះ។ ទន្ទឹមនឹងនេះសូមអនុវត្តការងារដោយសន្សឹមៗ ពីព្រោះប្រញាប់ប្រញាលជាហេតុផលអវិជ្ជមានរឹងស្ទះដល់ការសម្រេចគោលដៅ ឬការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានភាពសុទិដ្ឋិនិយម ដែលអាចជួយជម្រុញភាពចម្រើនភាពលូតលាស់នៃការងារ និងទំនាក់ក្នុងក្រៅជាមួយមនុស្សនៅក្បែរខ្លួន។ ក្នុងនោះដែរ សូមរក្សាចិត្តគំនិត កុំឲ្យរងឥទ្ធិពលពីខាងក្រៅ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកផ្តោតលើការប្រមូលពត៌មាន និងពីនិត្យឯកសារ។ ការប្រញាប់ប្រញាលក្នុងការរកស៊ីនឹងមិននាំឲ្យមានផលល្អប្រសើរឡើយ។ ក្នុងនោះលោកអ្នកមិនគួររស់នៅក្នុងគំនិតអវិជ្ជមាននោះទេ។ ចូរបន្តធ្វើការងាររបស់អ្នក នោះនឹងទទួលបានសំណាងដ៏ល្អ។ ក្នុងនោះសូមបង្កើនចំណាប់អារម្មណ៍ទៅភាពអាថ៌កំបាំងផ្សេងៗរបស់ការងារ។ ទន្ទឹមនឹងនោះ នៅពេលដោះស្រាយបញ្ហាអាជីវកម្ម អ្នកអាចពឹងផ្អែកលើអារម្មណ៍ខាងក្នុងរបស់អ្នកបាន ប៉ុន្តែក៏ត្រូវគិតពីបរិយាកាសជុំវិញដែរ។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបសំណាងល្អ ឳកាសអភិវឌ្ឍន៍ការងារ និងភាពរស់រវើកក្នុងការងារ។