ប្រធាធិបតីសហរដ្ឋអាម៉េរិកលុបចោលគម្រោងធ្វើសន្និសីទសារព័ត៌មានអង្គការ NATO បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយមេដឹកនាំដទៃ

អង់គ្លេស៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោលគម្រោងធ្វើសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំកំពូលអង្គការ NATO ក្រោយផ្លាស់ប្ដូរយោបល់ប្រកបដោយភាពតានតឹង និងតឹងសសៃកជាមួយមេដឹកនាំដទៃ ។

ទន្ទឹមគ្នា តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅថ្ងៃពុធនេះថា នៅពេលដែលកិច្ចប្រជុំបញ្ចប់ លោកនឹងធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម យើងមិនអាចធ្វើសន្និសីទសារព័ត៌មាន បិទកិច្ចប្រជុំអង្គការ NATO បានទេ ពីព្រោះយើងបានធ្វើវាជាច្រើនពេកហើយ ក្នុងរយៈពេល២ថ្ងៃមកនេះ ។

ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះដែរ បានកើតមានឡើងក្រោយលោក ត្រាំ និងប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បានប៉ះទង្គិចគ្នាខាងពាក្យសម្តីអំពីបញ្ហាមួយចំនួន ក្នុងនោះរួមមានទំាងការបែងចែកការទទួលបន្ទុកនៅខាងក្នុងអង្គការ NATO, អំពើភេរវកម្ម, ការលុកលុយរបស់តួកគីនៅក្នុងផ្នែកខាងជើងប្រទេសស៊ីរី និងការដកខ្លួនរបស់អាមេ៉រិកចេញពីសន្ធិសញ្ញាអាវុធមួយជាមួយរុស្សី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner