កូរ៉េខាងជើងព្រមានប្រើកម្លំាងយោធាក្រោយលោក ដូណាល់ ត្រាំ ហៅលោក គីម ជុងអ៊ុន ជាបុរសគ្រាប់រ៉ុក្តែតសារជាថ្មី

កូរ៉េខាងជើង៖ កូរ៉េខាងជើងពិតជាមានការសោកស្ដាយ ហើយលោក គីម ជុងអ៊ុន អន់ចិត្តជាខ្លាំង ចំពោះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលលើកឡើងពីគំនិតប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នេះបើតាមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ លោក Pak Jong Chon ។

ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា បុរសគ្រាប់រ៉ុក្កែតសាជាថ្មី ហើយថែមទំាង បានអះអាងដែរថា សហរដ្ឋអាម៉េរិកនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងកូរ៉េខាងជើង បើសិនវាជារឿងចាំបាច់ ។

ជាការឆ្លើយតប ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនឹងជួបរឿងដ៏អាក្រក់ បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានការបើកការវាយប្រហារណាមួយប្រឆាំងនឹងកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់គ្រប់កមិ្រតទាំងអស់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner