ស្ត្រីជាជាងអ៊ុតសក់ម្នាក់ បានចងក សម្លាប់ខ្លួន ក្នុងបន្ទាប់ស្លាប់ចោលកូនប្រុស និងប្ដី ដោយ មិន ដឹង មូលហេតុ
ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង បន្ទាប់ពីយុវជនម្នាក់ចេញពីសាលារៀនចូលដល់ផ្ទះឃេីញម្ដាយចង ក សម្លាប់ខ្លួនក្នុងបន្ទប់ កាលពីវេលា ម៉ោង ៨ និង ១៥នាទី យប់ ថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ ២០២២ ត្រង់ចំណុចផ្ទះ ជនរងគ្រោះ យីហោ ស្រអែម ស្រស់ អ៊ុត សក់ តាម បណ្ដោយ ផ្លូវ បេតុង លេខ ៩៣ ភូមិ ១២ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មាន ឈ្មោះ ឡែន ស្រអែម ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ អ៊ុត សក់ មាន ស្រុក កំណើត ភូមិ ធំ ឃុំ ភូមិ ធំ ស្រុក គៀន ស្វាយ ខេត្ត កណ្ដាល ។ តាម សម្តី កូន ប្រុស របស់ ជនរងគ្រោះ មានឈ្មោះ យន់ គ្រីលាន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស បានឲ្យដឹងថា មុន ពេល កេីតហេតុ រូប គាត់ បានចេញ ពី រៀន ភាសា ចិន នៅ វេលា ម៉ោង ៨យប់ ទេីបត្រលប់ មក ផ្ទះ វិញ លុះ មក ដល់ ផ្ទះ របស់ ខ្លួន ក៏ឃេីញ ផ្ទះ បិទ ទ្វា និងបិទ ភ្លើង ពេល នោះ រូប គេ បាន ស្រែក ហៅ ម្តាយ តែ មិន មាន សំឡេង តបឆ្លើយ នោះទេ ទេីប រូប គេ បានបេីក ទ្វារ ចូល ទៅ ក្នុង ផ្ទះ និងបេីក ភ្លើង រក មេីល ស្រាប់ តែ ប្រទះ ឃើញ ម្តាយ របស់ ខ្លូន បានចង កជា មួយ និង ក្រម៉ា ជាប់ និង បង្កាន់ដៃ ជន្តេី មិន ដឹង ថា ស្លាប់ ឬរស់ នោះទេ ។ ភ្លាមៗនោះដែរ រូប គេ ជា កូន បានស្រាយ ក្រម៉ា ហេីយ ដាក់ ម្តាយ ចុះ មក ក្រោម និង ស្រែក ឲ្យ អ្នក ជិះ ខាង ជួយ តែ អកុសលម្តាយ របស់ គាត់ បាន ស្លាប់ បាត់ ទៅ ហើយ ទើប បងប្អូន ប្រជាពលរដ្ឋ បានជួយ រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន ឲ្យចុះ ទៅពិនិត្យ កន្លែង កេីតហេតុ តែ ។
អ្នកជិតខាងបានឲ្យដឹងដែរថា ក្រុម គ្រួសារ នៃ សព ខាងលេីមាន គ្នា បីនាក់ ប្តី ប្រពន្ធ និង កូនប្រុស អាយុ ១៤ឆ្នាំ ហេីយក្រុម គ្រួសារ របស់ គាត់ មិន ដែល មាន បញ្ហា អ្វី នឹង គ្នា នោះទេ តែ ហេតុ អី បាន ជា ស្ត្រី ជាប្រពន្ធ ចង សម្លាប់ ខ្លួន ឯង បែប នេះ ។
ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បានទាក់ ខាង ជំនាញ ផ្នែកកោសល្យ វិច័យ នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ឲ្យចុះ មកពិនិត្យ សព ។ ពេលពិនិត្យរួចរាល់ ហើយ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា សពស្ត្រីរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាត (ចង ក )ខ្លួនឯងពិតប្រាកដមែន រួចក៍បានធ្វេីឯកសារប្រគល់សពឲ្យទៅ ក្រុម គ្រួសារ យក ទៅ ចាត់ចែង ធ្វើ បុណ្យ តាម ប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

