កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត វះកាត់របួសប្រេះឆ្អឹងខ្នងដោយជោគជ័យ នៅប្រទេសថៃ
អត្ថបទដោយ៖
ធី ដា
វីរៈកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អូមើត ម្ចាស់មេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង នៃព្រឹត្តិការណ៍ប្រកួតកីឡាទ្វិបអាស៊ី លើកទី ១៨ ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងជាម្ចាស់មេដាយនិងពានរង្វាន់ជាច្រើនទៀត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកថ្នាក់ពិភពលោក និងថ្នាក់តំបន់ ត្រូវបានខកខានចូលរួមតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក WORLD SERIES season 2021-2022 នៅលើទឹកដីថៃ ដោយសាររងរបួសប្រេះឆ្អឹងខ្នងនៅពេលហ្វឹកហាត់ត្រៀមប្រកួត។
ការវះកាត់របួសគាត់ទទួលបានជោគជ័យកាលពីនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ នាវេលាម៉ោង ១១ និង ៣០ នាទី នៅមន្ទីរពេទ្យ Bumrangard International ប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីលោក ទីន ហូសេន ជំនួយការផ្ទាល់របស់កីឡាករ សាលី អ៊ូមើត ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




