សិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា មានក្តីរំភើបចំពោះម៉ាស៊ីនចម្រោះទឹកស្អាតដែលបានដំឡើង និងចង់ឱ្យសាលារៀនក្លាយជាថ្នាលមេត្រីបរិស្ថាន

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សំហេង បុរស សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកស្អាត ១គ្រឿង និងកូនឈើមួយចំនួន ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ដើម្បី ជំរុញចលនាបរិភោគទឹកស្អាត អនាម័យ កាត់បន្ថយសំណល់ សាលាមេត្រី និងសាលារៀនស្អាត សម្រាប់ការរស់នៅក្នុងបរិបទថ្មីប្រកបដោយគុណភាព និងយូរអង្វែង។

នាឱកាសនោះ ឯកឧត្តម សំហេង បុរស បានលើកឡើងពីសារសំខាន់នៃម៉ាស៊ីនចម្រោះទឹកស្អាតនេះ គឺសម្រាប់ផ្តល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទានទឹកស្អាត ទឹកមានគុណភាព និងសុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ដល់ការលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតី។ ជាងនេះទៅទៀតបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិចផងដែរ។ សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ ប្លាស្ទិក និងមេត្រីបរិស្ថានក្នុងកម្មវិធីសិក្សារបស់សាលារៀន ដែលជាយន្តការដ៏មានប្រសិទ្ធភាពជួយលើកទឹកចិត្តឱ្យសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។

#ទម្លាប់ថ្មី
#ទម្លាប់ហូបទឹកគ្រប់គ្រាន់
#ហូបទឹកស្អាត
#មានអនាម័យល្អ
#កាត់បន្ថយប្លាស្ទិក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner