កំពុងផែកែប – កោះទន្សាយ ត្រូវបាន សម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ហើយ
ខេត្តកែប ៖ កំពុងផែកែប- កោះទន្សាយ ត្រូវបានសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម ឣធិបតី ភាព ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដិកជញ្ជូន កាលពីថ្ងែទី១៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅ កំពុងផែកែប-កោះទន្សាយ ។
ឯកឧត្តម សោម ពិសិទ្ធ ឣភិបាល នៃគណឣភិបាលខេត្តកែប រាយការណ៍ ឣំពី សមិទ្ធិផលនានាជាច្រើនក្នុងខេត្ត ដែលបានកសាងឡើង ជាបន្តបន្ទាប់ ក្នុង នោះ ដោយមាន កំពុងផែ កែប- កោះទន្សាយ ដែលទើបនិងកសាងរួចរាល់ ថ្មីៗនេះផងដែរ ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិង ដឹកជញ្ជូន មានប្រាសន៍ថាថ្ងៃនេះ ខេត្តកែបយើង មានមោទនៈភាពខ្លាំងណាស់ ដោយបានរៀបចំ សម្ភោធដាក់ឱ្យប្រើប្រាស់ នូវកំពុងផែ កែប – កោះទន្សាយ ដើម្បីត្រៀម ទទួល ភ្ញៀវទេសចរណ័ មកលេងកម្សាន្ត ក្នុងខេត្តយើង និងទូទាំងប្រទេសកម្ពុជាយើងផងដែរ ទាំង ភ្ញៀវជាតិ និងភ្ញៀវ ឣន្តរជាតិ បន្ទាប់ពី យើងរៀបចំសម្ភោធនៅទីនេះហើយ ឯកឧត្តម នឹងទៅពិនឹត្យមើលការកសាងកំពុងផែទឹកជ្រៅនៅខេត្តកំពត និងខេត្តកោះកុងផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៍បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំទាំងឣស់ រួមទាំងប្រជាពលរដ្ឋយើង រួមគ្នាជួយថែរក្សារ នូវ សមិទ្ធិផលនានា ឱ្យបានជៀសវាង ការខូចខាត ដោយប្រកាណាមួយ ហើយត្រូវយកចិត្តទុកដាក់គិតគូដល់សុខសុវត្ថិភាព ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្ត នៅទីនេះដោយពិនិត្យ ទៅលើ មធ្យោបាយធ្វើដំណើរ ឲ្យបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ដល់គាត់ ក្នុងពេលដែលគាត់ឆ្លងទៅលេង នៅតាមកោះ ។ ម្យ៉ាងទៀតចំនួនភ្ញៀវដែលឆ្លង ១០០នាក់ ត្ត្រូវតែមាន ឣាវពោងទាំង ១០០ មិនឣាចមានត្រិមតែ ៥០សិបបានទេ ធ្វើនេះទើបមានសវត្ថភាព បានទាំងឣស់គ្នា ៕ SilaSarin








