វិមានក្រឹមឡាំង៖ ការផ្តល់គ្រឿងសព្វាវុធនឹងកាន់តែដុតបញ្ឆេះភាពតានតឹងបន្ថែមទៀត ជុំវិញបញ្ហាអ៊ុយក្រែន

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា ភាពតានតឹងនៅជុំវិញអ៊ុយក្រែនកំពុងកើនឡើង ខណៈការអះអាងនេះ ចង់សំដៅទៅលើការចែកចាយគ្រឿងសព្វាវុធ ការធ្វើសមយុទ្ធយោធា និងការហោះហើរនៃយន្តហោះរបស់អង្គការណាតូ ដែលទីក្រុងម៉ូស្គូបាននិយាយថា ដៃគូអន្តរជាតិរបស់រុស្ស៊ីគួរតែយកចិត្តទុកដាក់។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រី ផេស្គូវ បាននិយាយថា ទីក្រុងម៉ូស្គូសង្ឃឹមថានឹងទទួលបានចម្លើយជាលាយលក្ខណ៍អក្សរចំពោះសំណើរបស់ខ្លួន សម្រាប់ការធានាសន្តិសុខក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ជាមួយគ្នានេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធសប្តាហ៍នេះ ក៏បានជំរុញអោយសហរដ្ឋអាមេរិកបោះបង់ចោលផែនការផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែនផងដែរ។

ស្ថានទូតរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម ហ្វេសបុក ថា ប្រសិនបើសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងអ៊ុយក្រែននោះ ពួកគេគួរតែបោះបង់ចោលផែនការផ្គត់ផ្គង់អាវុធថ្មីៗសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ជំនួសមកវិញ ទីក្រុងវ៉ាស៊ីនតោនគួរតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើអាជ្ញាធរអ៊ុយក្រែន ដើម្បីបញ្ចុះបញ្ចូលពួកគេអោយបញ្ឈប់ការបំផ្លាញកិច្ចព្រមព្រៀងទីក្រុង មីសន៍ (Minsk)៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner