អ្នកជំនាញអន្តរជាតិខាងអភិក្សតំបន់ប្រាសាទបានចុះពិនិត្យលទ្ឋផលសកម្មភាពការងារជួសជុលនៅប្រាសាទបាយ័ន

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញបច្ចេកទេសនៃគណៈកម្មាធិការអន្តរជាសម្របសម្រួលអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ហៅកាត់ថាអាយស៊ីស៊ី) រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានអញ្ជើញទៅពិនិត្យសកម្មភាពការងារជួសជុលនៅការដ្ឋានប្រាសាទបាយ័ន នៃខេត្តសៀមរាប ដែលជាការដ្ឋានក្រោមគម្រោងរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីពិនិត្យលើការជួសជុលស្របតាមកម្រិតបច្ចេកទេសរបស់បេតិកភ័ណ្ឌពិភពលោកដែល (ICC) បានផ្តល់អនុសាសន៍ក្នុងពេលប្រជុំម្តងៗ និងឱ្យមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ធ្វើការងារជាមួយជប៉ុនក្នុងន័យសិក្សាស្វែងយល់ដកស្រង់បទពិសោធពីក្រុមអ្នកជំនាញបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួននិងដើម្បីភាពរីកចម្រើនជឿនលឿនដល់ដំណើរការជួសជុល ជាពិសេសជួសជុល និងការពារនូវរូបចម្លាក់នានាឱ្យបានល្អព្រោះរូបចម្លាក់ជាតឹកតាងបញ្ជាក់ពីសាវតារបស់កម្ពុជា។

ការដ្ឋានសាហ្សានៅប្រាសាទបាយ័ននេះ តែងតែរៀបចំសិក្ខាសាលាប្រចាំឆ្នាំដើម្បីបង្ហាញការស្រាវជ្រាវជំងឺថ្មតាមលក្ខណៈវិទ្យាសាស្ត្រទៅលើថ្មប្រាសាទ ព្រោះថាដុំថ្មនៃប្រាសាទនៅតំបន់អង្គររងនូវបរិយាសកាសអាកាសធាតុក្តៅសើមៗ ជាហេតុនាំឱ្យថ្មមានជំងឹ ។ នេះបើតាមការបញ្ជាក់របស់លោក មូនឿ ប៊ូស្នាគី អ្នកជំនាញការចំពោះកិច្ចការនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអង្គរ ទទួលបន្ទុកខាងផ្នែកអភិរក្ស។

លោក មូនឿ ប៊ូស្នាគី បានបន្តថា៖ កម្ពុជាជាពិសេសខេត្តសៀមរាប ទទួលបានអ្នកទេសចរមកទស្សនាតំបន់ប្រាសាទមានចំនួនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដូចនេះទើបលោកមកសម្របសម្រួលជាមួយនាយកដ្ឋានទេសចរណ៍ និងនាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិឱ្យធ្វើកិច្ចការរួមគ្នា ទាមទារត្រូវការសហការធ្វើការជាមួយគ្នាដើម្បីអភិរក្សផង និងទទួលទេសចរផង ខ្លួនលោកផ្ទាល់ក៏ជួយកិច្ចការគ្រប់គ្រងភ្ញៀវទេសចរផងដែរក្នុងមួយឆ្នាំក្រុមអ្នកជំនាញមកពិនិត្យក្រុមការងារបច្ចេកទេសពីរដង។

លោក មូនឿ ប៊ូស្នាគី អ្នកជំនាញការចំពោះកិច្ចការនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអង្គរ ទទួលបន្ទុកខាងផ្នែកអភិរក្ស មានប្រសាសន៍រំលឹកថា៖ ប្រាសាទអង្គរវត្តត្រូវបានអង្គការយូណេស្កូបានចុះបញ្ជីដាក់ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ទៅតាមសំណូមពររបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ ហើយតំបន់អង្គរជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយធំជាងគេ ជាអត្តសញ្ញាជាតិនៃប្រជាជនកម្ពុជាដែលបានយករូបប្រាសាទអង្គរវត្តជានិមិត្តសញ្ញានៅលើទង់ជាតិ ដែលពុំមានប្រទេសណាមានរូបប្រាសាទនៅលើទង់ជាតិនោះទេ និងតំបន់នេះមានទំហំរហូតជាង៤០០គីឡូម៉ែត្រក្រឡា។

ចាប់តាំងពីឆ្នាំ១៩៩២មកដល់ឆ្នាំ២០១៩នេះ កម្ពុជាមានភ័ព្វសំណាងដែលមានប្រទេសធំៗចំនួនពីរគឺប្រទេសបារាំង និងប្រទេសជប៉ុនបានយកចិត្តទុកដាក់គាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការជួសជុល​ និងអភិក្សតំបន់ឧទ្យានអង្គរ ជាពិសេសយកចិត្តទុកដាក់លើប្រាសាទបាយ័ន តាព្រហ្ម និងប្រាសាទអង្គរវត្តផ្តោតលើការងារជួសជុលនិងអភិរក្សជាសំខាន់។

ហេតុនេះហើយដើម្បីឱ្យការងារជួសជុលមានប្រសិទ្ឋភាព និងទទួលបានលទ្ឋផលល្អ អង្គការយូណេស្កូបានរៀបចំគម្រោងផែនការស្របទៅតាមការចាំបាច់របស់កម្ពុជាដោយអង្គការយូណេស្កូបានសហការជាមួយ ប្រទេសបារាំង និងប្រទេសជប៉ុន បានបង្កើតអាជ្ញាជាតិអប្សរាឡើង និងបង្កើតជាគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអង្គរដែលមានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានកិត្តិយសហើយប្រទេសបារាំង និងជប៉ុនជាសហប្រធាន ជាមួយគ្នានេះដែរ គណៈកម្មាធិការនេះក៏បានកៀងគរនាំអ្នកជំនាញអន្តរជាតិពិសេសៗដែលសុទ្ឋតែមានជំនាញ​ និងបទពិសោធល្បីៗក្នុងពិភពលោក ដើម្បីជួយដល់ការជួសជុលនិងអភិរក្សប្រាសាទខ្មែរយើង ព្រមទាំងកំណត់កាលបរិច្ឆេទប្រជុំបច្ចេកទេសមួយឆ្នាំ២ដងជាទៀងទាត់។

ដើម្បីពិនិត្យទៅលើការជួសជុល ការអភិរក្ស និងការអភិវឌ្ឍតើដើរដល់ដំណាក់កាលណា រហូតមកដល់ពេលនេះមានរយៈពេល២៥ឆ្នាំមកហើយតំបន់ប្រវត្តិសាស្ត្រអង្គរបានក្លាយទៅជាការដ្ឋានជួសជុល និងអភិរក្សធំជាងគេក្នុងពិភពលោក៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner