ដំណើរការបុកអណ្តូងអាហ្រ្វីដេវ៣១០អណ្តូង ក្នុងគម្រោងជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌា មាន៨ក្រុងស្រុក ៣៦ឃុំសង្កាត់ និង១១៩ភូមិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖ រដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌាបានផ្តល់អណ្តូងអាហ្រ្វីដែវ ចំនួន៣១០អណ្តូង ក្នុងខេត្តបន្ទាយមានជ័យក្នុងនោះ មាន៨ក្រុងស្រុក ៣៦ឃុំសង្កាត់ និង១១៩ភូមិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទសម្ពោធដាក់ឲ្យដំណើរការបុកចាប់ពីថ្ងៃនេះតទៅនៅ សាលាអនុវិទ្យាល័យភ្នៀត ភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

អញ្ជើញវត្តមានក្នុងពិធិនេះ មានឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជា យុទ្ធារុណប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកហ៊ីល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រី និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ឯកឧត្ដម អ៊ុ រាត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Battula Subba Rao ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា បានជំនួយដំណើរការបុកអណ្តូង៣១០អណ្តូងក្នុងគំរោងជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌាមាន៨ក្រុងស្រុក ៣៦ ឃុំសង្កាត់ និង១១៩ភូមិតាមរយៈក្រសួងអភិអភិវឌ្ឍន៍។

ឯកឧត្ដម អ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថាខេត្តបន្ទាយមានជ័យគឺ ជាខេត្តមួយនៅជនបទជាប់ព្រំប្រទល់ថៃខេត្តតែងតែជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ជារើយៗដូច្នេះទើបរដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌាផ្តល់អណ្តូង៣១០អណ្តូង មកឲ្យខេត្តបន្ទាយមានជ័យនេះ។    ឯកឧត្ដមបានកោតសរសើរក្នុងការវាយតំលៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរពាក់ព័ន្ធ អង្ការដៃគូ អាជ្ញាធរមូលដ្ឋាន វិស័យឯកជនដែលកន្លងមកបានសហការគ្នាបានល្អលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សកម្មភាពកំពុងអនុវត្តនូវពេលនេះបានបង្ហាញពីឆន្ទៈមោះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការគៀរគរកជំនួយពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋឥណ្ឌា។

ឯកឧត្ដម ហួត សារឹម បានមានប្រសាសន៍ដែរថា៖ គម្រោងសាងសង់អណ្តូងអាហ្រ្វីដេវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ នៅឆ្នាំ២០១១ ក្រសួងអភិវឌ្ឍន៍ជនបទនិងរដ្ឋាភិបាលឥណ្ឌាបានចុះអនុស្សរណៈយោគយល់គ្នាចំនួន១៥០០អណ្តូង។កម្រោងនេះចាប់ផ្តើ សាងសង់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ មានរយៈពេល៤០ខែ ។

ឯកឧត្ដម បានបញ្ជាក់ឲ្យដឹងទៀតថាមុន និងសាងសង់អណ្តូងនោះមានក្រុមការងារចុះមកសិក្សាភូមិសាស្ត្រជាមុនសិនក្រោមការដឹកនាំរបស់លោកហួតសារឹម ក្នុងនោះបានដោះស្រាយនូវបញ្ហាដែលកើតមានឡើងចប់សព្វគ្រប់ហើយប្រជាពលរដ្ឋដែលរល់នៅក្នុងគម្រោង និងទទួលបាននូវទឹកស្អាតប្រើប្រាស់ដើម្បីកាត់បន្ថយការលំបាកលើកម្រិតជីវភាពរស់នៅតាមរយៈអណ្តូងស្នប់ អាហ្រ្វីដេវនេះផងដែរ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner