សមត្ថកិច្ចបង្ក្រាបក្រុមជួញដូរថ្នាំញៀន ចំនួន២នាក់ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ថ្នាំញៀនចំនួន១៧កញ្ចប់ថង់តូច ដែលក្រុមជនសង្ស័យ២នាក់ កំពុងសង្ងំជួញដូរយ៉ាងសកម្ម ពេលនេះត្រូវបង្ក្រាបដោយកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ហើយ បន្ទាប់ពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ទើបឡើងកាន់តំណែងថ្មីៗ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជុំនាញខណ្ឌ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ បន្តស៉ើបអង្កេតបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ បានឲ្យដឹងថា ការតាមស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យជួញដូរថ្នាំញៀនទាំង២នាក់ខាងលើនេះ បានអនុវត្តឡើងនាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ បានឲ្យដឹងទៀតថា ជនសង្ស័យដែលតាមបង្ក្រាបបានក្នុងសកម្មភាពជួញដូរថ្នាំញៀននេះដែរឈ្មោះ ឡូត ឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ឈឿន សុភក្រ័ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ។

យ៉ាងណាក៍ដោយ ក្រោយពីបង្ក្រាបដកហូតវត្ថុតាងថ្នាំញៀន ចំនួន១៧កញ្ចប់ និងក្រុមជនសង្ស័យទាំង២នាក់ ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ ដោយ ហាស់ កំសាន្ដ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner