ថ្នាំញៀនប្រមាណ១០គីឡូក្រាម ជាមួយជនជាតិវៀតណាម៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ នៅថ្ងៃយប់ថ្ងៃទី៣ធ្នូ បានបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយ ដោយចាប់ជនជាតិវៀតណាមចំនួន៤នាក់ រួមជាមួយថ្នាំញៀនប្រមាណ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបនោះ ធ្វើឡើង នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ កម្លាំងនគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅព្រឹកថ្ងៃទី៤ធ្នូ សមត្ថកិច្ច បានចុះមកឡោមព័ទ្ធ និងឆែកឆេរទីតាំងកែច្នៃ និងផលិតគ្រឿងញៀននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner