កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចសេចក្តីព្រាងច្បាប់ចំនួន៦ សម្រាប់ការទូទាត់ថ្លៃទិញថាមពលអគ្គិសនី ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួមពី សំណាក់ប្រធានគណកម្មការជំនាញទាំង១០នៃរដ្ឋសភាផងដែរ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន៦ សម្រាប់ការទូទាត់ថ្លៃទិញថាមពលអគ្គិសនី មកសុំអនុម័តពីរដ្ឋសភាជាតិ ។

បន្ទាប់ពីបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារួចមក គណកម្មាធិការអចិន្ត្រៃយ៍បានបញ្ជូនសេចក្តីព្រាងច្បាប់ទាំង៦ នោះទៅឲ្យគណកម្មការទី២ និងគណកម្មការទី៩នៃរដ្ឋសភា ពិនិត្យនឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីដាក់ បញ្ចូលទៅក្នុងរបៀបវារៈប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

របៀបវារប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រួមមាន៖

១.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ហ្គ្រីន សីស្ហែនណេប៊ីល វេនឈីវ (ខេមបូ )ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយ ពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្គាវ៉ាតនៅខេត្តស្វាយ រៀង ។

២.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុម ហ៊ុន ធីអេសប៊ីភី សេកុង នៅវ័រ អ៊ែន មីដើរ៉ល ខមភេនីលីមីធីត នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ។

៣.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុម ហ៊ុន រ៉ាយ ថោវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុ ភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ ។

៤.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុ ម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុម ហ៊ុន សេកុង សឺមម័ល នៅវ័រ ផ្លេន ខមភេនី លីមីធីតនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

៥.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុ ម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.កសម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិ សនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត នៅ ខេត្តបាត់ ដំបង ។

៦. ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុ ម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាឲ្យក្រុម ហ៊ុន ស្នេថក អ៊ុនហ្គីនីត ឯ.ក សម្រាប់តម្រៀងសាង សង់ស្ថានីយ៍ផលិតអគ្គីសនី ដើរដោយ ពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិសាត់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner