រថយន្តម៉ាកហុងដា បើកមកឈប់មុខទូតជប៉ុន ត្រូវម៉ូតូកង់បីឥណ្ឌា មកបុកពីក្រោយរងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានរថយន្តម៉ាក ហុងដា ឆ្នាំ២០១៩មួយគ្រឿង ត្រូវបានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿងមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទល់មុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្ដីតៃកុងរថយន្តរងគ្រោះម៉ាក ហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AR-7645 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះរនោត្ដម ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានបើកភ្លើងសុីញ៉ូសុំកន្លែងឈប់ចញ្ចើមផ្លូវត្រឹមត្រូវ ខណៈមិនទាន់ចុះផងក៏មានម៉ូតូកងបីឥណ្ឌា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-8374 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតកាងពីក្រោយ ឯម៉ូតូកងបីវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ ភាគីតៃកុងរថយន្តរងគ្រោះបានធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ម៉ូតូកងបីឥណ្ឌាដែលបង្កហេតុ ដោយឲ្យភាគីបង្កសងថ្លៃខូចខាតនៃរថយន្តខាងលើ បញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner