សន្និសីទជាតិស្តីពី “លទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា”

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទជាតិស្តីពីលទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា ក្រោមប្រធានបទ តើអ្វីដែលសម្រេចបានក្នុងកំណែទម្រង់អប់រំ និងចក្ខុវិស័យ ២០៣០ និង២០៥០។

សន្និសីទជាតិនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សនិ្នសីទ្ធនេះមានវត្ថុបំណងជាក់លាក់ដូចតទៅ៖

  • លើកកម្ពស់ការទទួលដឹងរបស់សង្គមលើសមិទ្ធិផល និងការសម្រេចបាន ក៏ដូចជាផលជះរបស់គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា
  • ទាក់ទាញការវិនិយោគបន្ថែមទៀត និងការគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និង សហគ្រាសខា្នតតូច និងមធ្យម
  • បង្កើនការទុកចិត្តជាមួយអ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគ (រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ មាតាបិតាសិស្ស សហគ្រាសខា្នតតូច និងមធ្យម ក្រុមហ៊ុនឯកជននានា) តាមរយៈការបង្ហាញលទ្ធផល គណនេយ្យភាព និងយុទ្ធសាស្ត្រ៕ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner