បេក្ខជនជ័យលាភី និទ្ទេស A ចំនួន៣ នាក់ នៃវិទ្យាល័ចន្ទ័ក្រឹស្នា ត្រូវបានលើកទឹកចិត្តនិងអបអរសាទរ ពីសាលា អាជ្ញាធរមូលដ្ឋាន និងប្រជពលរដ្ឋយ៉ាងច្រើនកុះករ
ភ្នំពេញ៖ ដើម្បីអបអរសាទរចំពោះជ័យលាភីសិស្ស ទទួលបាននិទ្ទេស A ចំនួន ៣នាក់ នៃសាលាវិទ្យាល័យច័ន្ទក្រឹស្នា ស្ថិតនៅក្នុង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ ថ្នាក់នាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីហែរ សិស្សជ័យលាភី នៅតាមមូលដ្ឋាន ភូមិ ឃុំ ជិតសាលារៀននេះ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រឹងរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនេះ ។
បើតាមការបញ្ជាក់របស់លោក យន ម៉ៅ នាយកសាលាវិទ្យាល័យចន្ទ័ក្រឹស្នា បានឱ្យដឹងថា សិស្សនិទ្ទេស A ចំនួន ៣ នាក់ នេះ គឺត្រូវបានប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០ ឆ្នាំ២០២១ សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ២០២១។ លោកបញ្ជាក់ថា ការហែរក្បួនអបអរសាទរនេះ គឺជាប្រវត្តិសាស្រ្តរបស់សិស្សានុសិស្ស របស់សាលាវិទ្យាល័យចន្ទ័ក្រឹស្នា ដែលជាការរួមកាយ ចិត្តគំនិត រហូតដល់សម្រេចបានជោគជ័យលើការសិក្សា ពោលគឺឈានដល់ការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទិតិយភូមិ ។
លោកនាយករូបនេះបញ្ជាក់បន្ថែមថា បើទោះបីជាកម្ពុជា ក៏ដូចជា ប្រទេសនានានៅលើពិភពលោក មានការវាយលុយ ដោយសារជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក៏ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ បានធ្វើការសហការជាប់ជាប្រចាំជាមួយក្រសួងអបរំយុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំខេត្ត ពិសេស តាមការណែនាំពីក្រសួងសុខាភិបាល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺតម្រូវអោយមានការសិក្សាពីចម្ងាយ ឬសិក្សាតាមបែបគន្លងថ្មី រហូតដល់ឈានដល់ការរៀបចំការប្រឡងយកសមត្ថភាពពិតនេះ។
ក្នុងនាមថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមថ្លែងអណរគុណដល់សម្តេចអគ្គមហា សេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបាន ដោះស្រាយ បញ្ហាចំពោះមុខ ទៅលើការសិក្សាបែបគន្លងថ្មី ជាពិសេសនោះគឺបញ្ហាវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជំវិញពិភពលោក ។
សូមបញ្ជាក់ថា ចំនួនសិស្សទទួលបាននិទ្ទេស A តាមបណ្ដារាជធានី/ខេត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ សរុបមានចំនួន ១៧៥៣នាក់ ក្នុងនោះខេត្តព្រៃវែង ទទួលបាន សិស្សជាប់និទ្ទេស A នៅក្នុងលំដាប់លេខរៀងទី៨ មានចំនួន ៨៧ នាក់ ដោយឡែក សាលារៀនវិទ្យាល័យចន្ទ័ក្រឹស្នា មានចំនួន ៣ នាក់រួមមាន កញ្ញា រស្មី សុភ័ក ទី២ ភាន ភារម្យ និងទី៣ កញ្ញា វន សុភក្រ្ត ។ សិស្សនិទ្ទេសAទាំង៣នាក់នេះក៏ទទួលបានការឧបត្ថម្ភថវិការបន្ថែមពីសាលា សប្បុរសជន នានាជាច្រើនផងដែរ។






