លោក ចូ បៃដិន ​អំពាវនាវអោយ​មាន​ការរួបរួម​ឆ្លង​សមុទ្រ​អា​ត្លង់​ទិក នៅចំពោះមុខភាពតានតានជុំវិញវិបត្តិអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក​ ចូ បៃ​ដិន ដែល​ជំរុញ​ឱ្យ​មាន​ការរួបរួម​ឆ្លង​សមុទ្រ​អា​ត្លង់​ទិក បានធ្វើការ​ហៅ​ប្រជុំ​តាម​វីដេអូ​រយៈពេល ៨០​នាទី​ជា​មួយនឹង​មេដឹកនាំ​អឺរ៉ុប​មួយចំនួន នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ​ចេញពី​​បន្ទប់​ស្ថានការណ៍​របស់​សេត​វិមាន ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​អ៊ុ​យក្រែន​។​

ប្រធានាធិបតីអាមេរិករូបនេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​យ៉ាងដូច្នេះថា ​ខ្ញុំ​មាន​កិច្ចប្រជុំ​ល្អ​ណាស់​ជាមួយ​អឺរ៉ុប ដែល​រួមមាន​មេដឹកនាំ​នៃ​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និង​ប៉ូឡូញ​ ហើយថា ​មាន​ការមូល​មតិ​គ្នា​ទាំងស្រុង។​

​ជាមួយគ្នានេះ បើតាមសេចក្តីថ្លែងការណ៍​របស់សេត​វិមាន ក្រុម​មេដឹកនាំ​បាន​ពិភាក្សា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ពួកគេ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត​ប្រឆាំងនឹង​អ៊ុ​យក្រែន រួម​ទាំង​ការត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​ផលវិបាក​ដ៏​ធំ ​និង​ការខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី ​សម្រាប់​សកម្មភាព​បែប​នេះ ក៏ដូចជា​ការពង្រឹង​សន្តិសុខ​នៅ​ប៉ែក​ខាងកើត​របស់អង្គការ​ណា​តូ៕ ប្រភព៖ CNA

 

​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner