ថ្នាក់ដិកនាំ ខេត្តកំពតឣញ្ជើញចូលរួមបុណ្យសព លោក ឈឹម ណែត ប្រធានគណកម្មាធិការ គណបក្សឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមដំណើរដោអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត បានអញ្ជើញចូលរួមបុណ្យសពលោក ឈឹម ណែត ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជា ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្ត កំពត ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង០២:៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភ នូវអង្ករ ២០០គីឡូក្រាម ទឹកក្រូច ១០កេស មី១០ កេស ទឹកសុទ្ធ ១០កេស និងថវិការ ២លានរៀល ដើម្បីចូលរួមក្នុងការរៀបចំពិធីបុណ្យសព។
ឯកឧត្តម ម៉ៅ ធនិន និងថ្នាក់ដឹកនាំទាំងអស់ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានសំដែងការសោកស្ដាយចំពោះមរណៈភាពលោក ឈឹម ណែត ប្រធានគណបក្សឃុំ គឺជាការបាត់បង់យ៉ាងធំធេង នូវសហការីដ៏ល្អមួយដែលធ្លាប់បានតស៊ូ បានលះបង់កំលាំងកាយចិត្ត ក្នុងការងារគណបក្ស បុព្វហេតុជាតិ មាតុភូមិ ។
ម្យ៉ាងវិញទៀត ជាការបាត់បង់ប្ដីនិងឪពុកប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់ស្មើរជីវិត ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់គ្រួសារ ព្រមទាំងអប់រំណែនាំ ផ្ដល់ដំបូន្មានល្អៗធ្វើឲ្យកូនចៅក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ឯកឧត្តមអភិបាលខេត្ត សំណូមពរសូមឲ្យភរិយានៃសព រំសាយចិត្តរំសាយការសោគសង្រេង ព្រោះមនុស្សយើងម្នាក់ៗកើត ចាស់ ឈឺ ស្លាប់ ជាក្រិតក្រមរបស់ធម្មជាតិមិនអាចមានអ្នកណាម្នាក់គេចផុតនោះឡើយ។ អ្វីដែលសំខាន់ត្រូវបន្តគ្រប់គ្រងកូនៗឲ្យបានរៀនសូត្រ មានអនាគតល្អ ហើយកូនៗក៏ត្រូវធ្វើជាជើងពានទ្រទ្រង់ម្ដាយពេលចាស់ជរាផងដែរ៕Sila Sarin





