ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណចំពោះសមាគមកម្ពុជាជប៉ុន ដែលកន្លងមកបានចូលរួមចំណែកចំពោះកិច្ចគាំពារវិស័យបរិស្ថាន

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម TAKAHASHI ប្រធានសមាគម កម្ពុជា ជប៉ុន (Japan-Cambodia Association) នាថ្ងៃ អង្គារ៍ ៨រោច ខែបុស្ស ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ។

នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាគមកម្ពុជាជប៉ុន ដែលកន្លងមកបានចូលរួមចំណែកចំពោះកិច្ចគាំពារវិស័យបរិស្ថាន តាមរយៈការផ្តល់នូវរថយន្តដឹកសំរាមចំនួន១០គ្រឿង ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២០មក សរុបមកដល់ពេលនេះចំនួន ២០គ្រឿង និងគ្រោងផ្តល់ក្នុងឆ្នាំ២០២២នេះ ចំនួន១០គ្រឿងទៀត ដែលផ្តល់ឱកាសអោយក្រសួងបានប្រគល់បន្តទៅតាមបណ្តាក្រុងស្រុកនៅទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹតលេខ១១៣ ក្នុងការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប ឯកឧត្តម TAKAHASHI បន្តថា ខាងសមាគមនឹងស្វែងរកដៃគូវិនិយោគបន្ថែមមកកម្ពុជា ជួយខាងផ្នែកសម្ភារផ្សេងៗដល់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគមរកបន្ថែមនូវសមាជិក ដៃគូសហប្រតិបត្តិការ ជាមួយសហគ្រិនវ័យក្មេង និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជាមួយក្រសួងបរិស្ថានក្នុងការរកទីផ្សារផលិតផលគ្រាប់ស្វាយចន្ទី និងតំបាញសូត្រ ជូនប្រជាសហគមនក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner