ជប៉ុនជំរុញអោយពលរដ្ឋខ្លួនឈប់ធ្វើដំណើរទៅអ៊ុយក្រែន ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានលើកឡើងអំពីការធ្វើដំណើររបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។
ក្រសួងការបរទេសជប៉ុនបានដំឡើងកម្រិតដល់ទៅចំនុចទី៣ ជាកម្រិតខ្ពស់បំផុតទី២ លើមាត្រដ្ឋានពី ១ដល់៤ សម្រាប់ប្រទេសទាំងមូល។ កម្រិតទី៣មានន័យថា អ្នកដែលមានគម្រោងធ្វើដំណើរទៅប្រទេសអ៊ុយក្រែន សម្រាប់គោលបំណងណាមួយត្រូវបានជំរុញឱ្យលុបចោលការធ្វើដំណើររបស់ពួកគេ។ វាក៏មានន័យថា ជនជាតិជប៉ុនទាំងអស់នៅអ៊ុយក្រែនត្រូវបានជំរុញឱ្យចាកចេញ ខណៈដែលជើងហោះហើរពាណិជ្ជកម្មនៅតែមាន។
ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា ជនជាតិជប៉ុនប្រហែល ២៥០នាក់បានដាក់ការជូនដំណឹងអំពីលំនៅដ្ឋានរបស់ពួកគេទៅកាន់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនគិតត្រឹមខែមុននេះ៕ ប្រភព៖ NHK



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។