អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៥៨លាន៩៨ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦៣ម៉ឺននាក់ និងជាសះស្បើយ២៨៤លាន៤៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៥៨លាន៩៨ម៉ឺន៤ពាន់៧៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦៣ម៉ឺន៣ពាន់៣១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៨៤លាន៤៩ម៉ឺន៤ពាន់៤៣៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៣លាន៤៣ម៉ឺន២ពាន់៧៧៨នាក់ ស្លាប់ចំនួន៨៩ម៉ឺន៤ពាន់៨០៤នាក់ និងជាសះស្បើយចំនួន៤៥លាន១១ម៉ឺន២ពាន់២១៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤០លាន៨ម៉ឺន២ពាន់៧៤២នាក់ ស្លាប់៤៩ម៉ឺន១ពាន់១៥៤នាក់ និងជាសះស្បើយ៣៧លាន៣៥ម៉ឺន៩ពាន់៧៧២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៤លាន៣៣ម៉ឺន៤ពាន់៧២នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់៩០១នាក់ និងជាសះស្បើយ២១លាន៩២ម៉ឺន៦ពាន់២៧៧នាក់ ៕ ប្រភព៖ worldometers
