កញ្ចប់ជំនួយយោធាអាមេរិកលើកទី៣ ដឹកមកដល់ប្រទេសអ៊ុយក្រែនហើយ

គៀវ៖ ការដឹកជញ្ជូនជំនួយយោធាលើកទី៣ របស់អាមេរិកបានមកដល់ប្រទេសអ៊ុយក្រែនហើយ នៅថ្ងៃអង្គារសប្តាហ៍នេះ ចំពេលមានភាពតានតឹងកើនឡើងជុំវិញការកសាងកងទ័ពរបស់រុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ព្រមទាំងអង្គការណាតូក៏បង្កើនវត្តមានយោធារបស់ពួកគេនៅអឺរ៉ុបខាងកើតដែរ។

រូបភាព​បង្ហាញ​ពី​កម្មករ​កំពុង​ដោះ​ធុង​សម្ភារៈ និង​អាវុធ​នៅ​អាកាសយានដ្ឋាន បូរីស្ពៀល (Boryspil) ខាង​ក្រៅ​ទីក្រុង​គៀវ។ គ្រាប់រំសេវជាច្រើននឹងត្រូវបញ្ជូនទៅ “មន្រ្តីការពារជួរមុខ” របស់អ៊ុយក្រែន។ ការផ្តល់នេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយផ្នែកសន្តិសុខ ២០០លានដុល្លារ ដែលត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីចុងខែធ្នូ ឆ្នាំមុន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន បានបង្ហោះសារនៅលើធ្វីតធើ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់ខ្លួនកំពុងឈរជាមួយគ្នា ដើម្បីពន្លឿនជំនួយសន្តិសុខដល់អ៊ុយក្រែន ។ លោកបន្ថែមថា យើងកំពុងប្រើប្រាស់ឧបករណ៍កិច្ចសហប្រតិបត្តិការសន្តិសុខដែលមានទាំងអស់ ដើម្បីជួយអ៊ុយក្រែនពង្រឹងការការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី៕ ប្រភព៖ New York Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner