វិមានក្រឹមឡាំង៖ សកម្មភាពរបស់សហរដ្ឋអាមេរិកកំពុងបង្កើនភាពតានតឹងជុំវិញវិបត្តិអ៊ុយក្រែន

ម៉ូស្គូ​៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រី ផេសស្គូវ ថ្លែងថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលកំពុងជំរុញអោយមានភាពតានតឹងនៅជុំវិញអ៊ុយក្រែន។

ក្រសួងការពារជាតិអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះប្រកាសថា ទាហានអាមេរិកប្រមាណ៨ពាន់៥រយនាក់ត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ សម្រាប់ការដាក់ពង្រាយដែលអាចកើតមាន ដោយសារភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយមិនមានការសម្រេចចិត្តលើការដាក់ពង្រាយជាផ្លូវការនោះទេ។ ទីភ្នាក់ងារព័ត៌មាន TASS បានចេញផ្សាយដោយដកស្រង់សម្តីអ្នកនាំពាក្យថា យើងកំពុងមើលសកម្មភាពរបស់សហរដ្ឋអាមេរិកដោយមានការព្រួយបារម្ភយ៉ាងខ្លាំង។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនេះ លោក ផេសស្គូវ បានកត់សម្គាល់ថា ការអះអាងទាំងនេះនឹងមិនប៉ះពាល់ដល់ការចរចាបច្ចុប្បន្ន ស្តីពីការធានាសន្តិសុខរបស់ទីក្រុងម៉ូស្គូនោះទេ។ លោកបន្ថែមថា រុស្ស៊ីចាំបាច់ត្រូវទទួលបានការឆ្លើយតបជាលាយលក្ខណ៍អក្សរពីសហរដ្ឋអាមេរិក និងអង្គការណាតូ ចំពោះសំណើសន្តិសុខនាពេលថ្មីៗនេះ ដោយសង្ឃឹមថា រឿងនេះនឹងកើតឡើងក្នុងសប្តាហ៍នេះ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner