មេដឹកនាំបារាំង និងអាល្លឺម៉ង់ពិភាក្សាទ្វេភាគីសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងប៊ែរឡាំង ដោយមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈការខិតខំប្រឹងប្រែងការទូត។

លោក សូលស៍ និងលោក ម៉ាក្រុង កំពុងពិភាក្សាគ្នានៅមុនពេលចាប់ផ្តើមកិច្ចចរចា “ទម្រង់ Normandy” ឡើងវិញ ដោយមានទីប្រឹក្សានយោបាយមកពីរុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់ គ្រោងជួបគ្នានៅទីក្រុងប៉ារីស នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោក ម៉ាក្រុង បាននិយាយថា លោកនឹងស្វែងរកការបំភ្លឺជុំវិញចេតនារបស់រុស្ស៊ីចំពោះអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃសុក្រសប្តាហ៍នេះជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំពេលមានការកើនឡើងនៃការភ័យខ្លាចនៃការវាយប្រហារដោយវិមានក្រឹមឡាំងលើអតីតសាធារណរដ្ឋសូវៀតរបស់ខ្លួន។ ទន្ទឹមនេះ លោក ម៉ាក្រុង សង្ឃឹមថា ការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោក ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះ នឹងផ្តល់ “ការសន្ទនាដែលទាមទារ និងទទួលបានការបំភ្លឺ”។

នាឱកាសនោះដែរ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការគាំទ្ររបស់ពួកលោកចំពោះអ៊ុយក្រែន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃអង្គារសប្តាហ៍នេះនៅទីក្រុងប៊ែរឡាំង ហើយបានបញ្ជាក់គោលជំហររបស់ពួកគាត់ថា រុស្ស៊ីនឹងខាតបង់ក្នុងតម្លៃដ៏ខ្ពស់ ប្រសិនបើប្រទេសនេះវាយប្រហារអ៊ុយក្រែន៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner