សមាជិកសមាជិការបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ

ក្រចេះ ៖ សមាជិកសមាជិការបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ ។ នេះជាការលើកឡើងរបស់ អ្នកឧកញ៉ា លី សា ម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ចំនួន ១០៤៤នាក់ មកពីអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងខេត្តក្រចេះ បានស្ម័គ្រចិត្តចូលរួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ។

អ្នកឧកញ៉ា លី សាម៉េត មានប្រសាសន៍ថា ការចូលមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ ។

អ្នកឧកញ៉ា បន្តរថា យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគ វាសនាដ៏ល្អដែលប្រទេសកម្ពុជាយើងមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រី មិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ ។

ក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យូ សិរីវុឌ្ឍ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តក្រចេះឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ។

ឯកឧត្តម វ៉ា ថន បានអំពាវនាវដល់បងប្អូនសមាជិកសមាជិកាថ្មីជាង១ពាន់នាក់ សូមឱ្យខិតខំអំពាវនាវដល់បងប្អូនដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់និងកសាងប្រទេសជាតិយើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន ដែលនៅពេលខាងមុខនេះ យើងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សូមឱ្យសមាជិកថ្មីទាំងអស់ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានទាំងអស់គ្នាដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជារបស់យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់យើង ឱ្យមានការរីកចម្រើន ៕ ដោយ ម៉េង គាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner