រុស្ស៊ី និងអ៊ុយក្រែនផ្លោងពាក្យសម្តីដាក់គ្នានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
បរទេស៖ បេសកជនមកពីរុស្ស៊ី និងអ៊ុយក្រែនបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនរបស់ប្រទេសទាំងពីរ ក្នុងអំឡុងពេលកិច្ចពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ UNSC បានរៀបចំការពិភាក្សាបើកចំហស្តីពីការការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ។
តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Gennady Kuzmin បាននិយាយថា ថ្ងៃនេះ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃការគម្រាមកំហែងដោយកុហក់ ដែលត្រូវបានចោទប្រកាន់ថា បង្កឡើងមកពីរុស្ស៊ី ហើយថា ជាការបំប៉ោងដោយចេតនា… រដ្ឋលោកខាងលិចនៅតែបន្តរ៉ាប់រ៉ងដល់អ៊ុយក្រែន ជាមួយនឹងការផ្តល់សព្វាវុធ និងទីប្រឹក្សាយោធា ក៏ដូចជាលើកទឹកចិត្តដល់ការបង្កហេតុរបស់អ៊ុយក្រែន។ រីឯតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនលោក Yuri Vitrenko បាននិយាយថា ទាហានរុស្ស៊ីជាង ១០ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅតាមព្រំដែនជាមួយអ៊ុយក្រែន ប្រឆាំងនឹងផ្ទៃខាងក្រោយនៃវោហាសាស្ត្រក្តៅគគុក ការគំរាមកំហែងសង្រ្គាម និងឱសានវាទដែលមិនអាចទទួលយកបានដោយរុស្ស៊ី។
លោក Vitrenko បន្ថែមថា អ៊ុយក្រែនមើលឃើញថា គ្មានជម្រើសសម្រាប់ដំណោះស្រាយនយោបាយ និងការទូតនៃជម្លោះនោះទេ។ លោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ដំណោះស្រាយការទូត ដោយនិយាយថា ខ្ញុំលើកទឹកចិត្តក្រុមប្រឹក្សាឱ្យប្រើប្រាស់ពេញលេញនៃអាណត្តិរបស់ខ្លួន ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធា៕ ប្រភព៖ NHK


