វិមានក្រឹមឡាំង៖ ការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើលោក ពូទីន នឹងក្លាយជាការបំផ្លាញផ្នែកនយោបាយ ប៉ុន្តែរុស្ស៊ីមិនឈឺចាប់ទេ
អត្ថបទដោយ៖
ឈឹម ទីណា
ម៉ូស្គូ៖ វិមានក្រឹមឡាំងបញ្ជាក់ថា រាល់វិធានការរបស់លោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផ្ទាល់ ដែលជាគំនិតរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ នឹងក្លាយជាការបំផ្លិចបំផ្លាញផ្នែកនយោបាយ ប៉ុន្តែមិនឈឺចាប់ទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រ ផេសស្គូវ បាននិយាយថា អ្នកនយោបាយអាមេរិកដែលនិយាយអំពីការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ដែលមានសក្តានុពលប្រឆាំងនឹងលោក ពូទីន មិនមានចំណេះដឹងគ្រប់គ្រាន់ពីអ្នកជំនាញលើប្រធានបទនេះទេ។ ការអត្ថាធិប្បាយបែបនេះរបស់រុស្ស៊ីបានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោកនឹងពិចារណាលើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើលោក វ្ល៉ាឌីមៀ ពូទីន ហើយចក្រភពអង់គ្លេសវិញ ក៏បានបញ្ជាក់ដែរថា ខ្លួននឹងមិនច្រានចោលការធ្វើដូចគ្នាទេ៕ ប្រភព៖ CGTN




ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។