​ថៃ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្រ្វិ​ក​ ​រាលដាល​១​៣​ខេត្ត​ហើយ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថៃ​ ​លោក​ C​hale​r​m​c​h​a​i​ Sr​ion​ ​បាន​ទទួលស្គាល់​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្រ្វិ​ក​ (​AS​F​) ​ឥឡូវនេះ​បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន​១​៣​ ​របស់​ប្រទេស​ថៃ​ ​នៅ​ភាគ​កណ្តាល​ ​ភាគ​ឦសាន​ ​និង​ភាគ​ខាងត្បូង​ ​រួម​ទាំង​ទីក្រុង​បាងកក​ផង​ដែរ​ នេះបើតាមការចេញផ្សាយរបស់ Thai pbs នាថ្ងៃទី២៧ មករា ២០២២នេះ។

​លោក​បាន​បន្ត​ថា​ ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​នឹង​ស្វែងរក​ការ​ប្រឹក្សា​ពី​ភាគី​ចិន​ ​និង​វៀតណាម​ ​អំពី​វិធី​ដែល​ពួកគេ​បាន​ទទួលជោគជ័យ​ក្នុង​ការ​ដោះស្រាយ​ជំងឺ​ដូចគ្នា​នេះ​ ​នៅ​ថ្ងៃ​ទី​ ​៣​ ​ខែកុម្ភៈ​ ​ខាងមុខ​​។​

​លោក​ C​hale​r​m​c​h​a​i​ ​បាន​ដកស្រង់​ការ​រក​ឃើញ​បែប​នេះ​ ​របស់​គណៈកម្មាធិការ​ទទួលបន្ទុក​បង្ការ​ ​គ្រប់គ្រង​ ​និង​លុបបំបាត់​ជំងឺ​ ​AS​F​ ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពេល​ត្រួតពិនិត្យ​ដែល​បាន​ធ្វើឡើង​ ​រវាង​ថ្ងៃ​ទី​ ​១​០​ ​និង​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មករា​៕​ រូបភាពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner