ផែនការងារអត្តសញ្ញាកម្មនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនឹងបញ្ជូនមន្រ្តីចុះត្រួតពិនិត្យការផ្តល់សេវាកម្មអត្តសញ្ញាកម្ម នៅតាមប៉ុស្ថិ៍នគរបាលទាំង ១០៥សង្កាត់ ដើម្បីពង្រឹងលើការងារផ្តល់សេវាកម្មអត្តសញ្ញាកម្មជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស
ភ្នំពេញ៖ ផែនការងារអត្តសញ្ញាកម្មនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ក្នុងនោះក៏បានដាក់ចេញនូវទិសដៅការងារដោយនឹងបញ្ជូនមន្រ្តីពីការិយាល័យជំនាញនៃផែនការងារអត្តសញ្ញាណកម្ម ចុះពង្រឹងត្រួតពិនិត្យឱ្យកាន់តែមានប្រសិទ្ធភាពលើការងារការផ្តល់សេវាកម្មអត្តសញ្ញាកម្មនៅតាមប៉ុស្តិ៍នគរដ្ឋបាលទាំង១០៥សង្កាត់ជូនប្រជាពលរដ្ឋបានលឿនឆាប់រហ័ស និងក៏ពិនិត្យមើលពីភាពខ្វះចន្លោះនិងភាពអសកម្មការងាររបស់មន្រ្តីមូលដ្ឋានដែលផ្តល់សេវាអត្តសញ្ញាណមិនបានល្អដែលតែងរងការរិះគន់ពីប្រជាពលរដ្ឋហើយ ធ្វើរបាយការណ៍ជូនឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងទទួលពង្រឹងដឹកនាំការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ក្នុងនោះមានការចូលរួមពីលោក នាយ នាយរងការិយាល័យ លោនាយនាយរងផ្នែកក្នុងការិយាល័យគ្រប់គ្រងការស្នាក់នៅ និងការរិយាល័យអត្តសញ្ញបណ្ណសញ្ញាតិខែ្មររួមនិងមន្រ្តីពាក់ព័ន្ធមួយចំនួនចំណុះផែនការងារអត្តសញ្ញាកម្មបានចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថានិងលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ដែលជាស្នងការរង ក៏បានលើកឡើងនិងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្រ្តីនៃការិយាល័យជំនាញ ទាំង២ កន្លងមកអនុវត្តការងារបានល្អទៅតាមផែនការដែលថ្នាក់លើប្រគល់ជូន។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើងជុំវិញការអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លើការងារផ្តល់សេវាកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនោះ ។ក៏បានជំរុញ មន្រ្តីជំនាញការិយាល័យការិយាល័យគ្រប់គ្រងការស្នាក់នៅ និងការរិយាល័យអត្តសញ្ញបណ្ណសញ្ញាតិខែ្មរត្រូវចាត់ក្រុមការងារជំនាញចុះសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមបណ្តាខណ្ឌ ត្រួតពិនិត្យមើលការផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ការផ្តល់ទុតិយតា តតិយតា បន្ថែម លប់ កែតម្រូវសមាជិកគ្រួសារ ការផ្តល់ អត្តសញ្ញណបណ្ណឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០១ដែរឬទេ។
កិច្ចការងារនេះមន្រ្តីចុះត្រួតពិនិត្យចាប់ផ្តើមពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ក្នុងនោះក៏ត្រួតពិនិត្យទិន្នន័យអត្តសញ្ញណបណ្ណដែលអស់សុពលភាពឆ្នាំ២០២២និងយុទ្ធនាការផ្តល់ជូននាខែមីនាឆ្នាំ២០២២ខាងមុខនេះនិងទិន្នន័យប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំដែលត្រូវផ្តល់។ លោកឧត្តមសេនីយ៍ស្នងការរងក៏បានជំរុញមន្រ្តីចុះស្រង់ស្ថិតិប្រជាពលរដ្ឋតាមបណ្តាសហគមន៍ ដើម្បីមានមូលដ្ឋានជាក់លាក់ប្រជុំរាយការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនោះផងដែរក៏បានផ្សព្វផ្សាយសេចក្តីណែនាំលេខ០០១ស្តីពីការកំណត់របបប្រចាំខែរបស់ការិយាល័យជំនាញ និងរបបប្រជុំផែនការងារអត្តសញ្ញាកម្ម ជាមួយនឹងការពង្រឹងវិន័យ ការគ្រប់គ្រងវត្តមាន អវត្តមាន មន្រ្តីឱ្យបានច្បាស់លាស់នឹងការពង្រឹងសាមគ្គឺផ្ទៃក្នុងឱ្យបានរឹងមាំ ហាមដាច់ខាតមិនយករឿងផ្ទៃក្នុងរបស់អង្គភាពទម្លាយផ្សព្វផ្សាយទៅខាងក្រៅនោះទេ៕ ដោយ / គ្រី សម្បត្តិ







