ក្រសួងមហាផ្ទៃទទូលស្គាល់លទ្ធផលសមាជគណបក្ស ឯកភាពជាតិខ្មែរ
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ទទួលស្គាល់លទ្ធផល សមាជវិសាមញ្ញ របស់គណបក្សឯកភាពជាតិខ្មែរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ។ សូមបញ្ជាក់ថា គណបក្សឯកភាពជាតិខ្មែរ បានបោះឆ្នោត អនុម័តផ្លាស់ប្ដូរទីស្នាក់ការ កណ្ដាល មកនៅបុរីឈូកវ៉ា២ ផ្ទះលេខA២៤ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ផ្លាស់ប្ដូរឈ្មោះអក្សរកាត់ នៅក្នុងសញ្ញាសម្គាល់ គណបក្សពី (គ.ឯ.ជ.ខ) មកជា (គ.ឯ.ជ) ព្រមទាំងបានជ្រើសរើសក្បាល ម៉ាស៊ីនដឹកនាំថ្មី របស់គណបក្ស៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

