សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុកសហភាព អឺរ៉ុប បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងនំាមកនូវវិបុលភាពសម្រាប់ប្រជាជនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី៣ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតឲ្យ  លោកជំទាវ ខាមិន មូរីណូ  (HE. Ms. Carmen Moreno )  ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចំា នៅកម្ពុជា ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ។

បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា, លោក ជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានជម្រាបជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ថាសហភាពអឺរ៉ុបនិងកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាយ៉ាងច្រើនហើយនៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះសហភាពអឺរ៉ុបបានអនុវត្តគម្រោងសំខាន់សំខាន់ជាច្រើនក្នុងការចូល រួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

នៅក្នុងជំនួបពិភាក្សានោះដែរលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជម្រាបជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ថាលោកជំទាវនឹងខិតខំធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាបន្តទទួលបាននូវភាពអនុគ្រោះពន្ធEBAសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកជំទាវបានលើកឡើងទៀតថា សភាកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតច្បាប់ និងការតាមដានការអនុវត្តច្បាប់សហភាពអរ៉ុបបានធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាទៅលើវិស័យសំខាន់ៗ មួយចំនួនរួមមានសុខាភិបាល.អភិវឌ្ឍន៍ជនបទ.បណ្ដុះបណ្ដាលធនធានមនុស្សលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិ បត្តិការលើការពង្រឹងវិស័យច្បាប់ជាមួយ នឹងស្ថាប័ននីតិបញ្ញត្តិរដ្ឋសភានៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រសាសន៍បញ្ជាក់ថាៈ
កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការល្អជាមួយគ្នា អស់រយៈពេលជាង២៥ ឆ្នាំមកហើយ ។  តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ នេះ សហភាពអឺរ៉ុប បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងនំាមកនូវវិបុលភាពសម្រាប់ប្រជាជនកម្ពុជា។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បញ្ជាក់ទៀតថា បេសកកម្មការទូតថ្មីរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លំាងណាស់ដល់ការបន្តរថែ រក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងសហភាព អឺរ៉ុប ឱ្យកាន់តែរឹងមំា និងរីកចំរើនថែមទៀត។ នៅក្នុងជំនួបទ្វេភាគីនោះដែរសម្តេច ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ របស់លោកជំទាវ ដែលបានបំពេញបេសកកម្មកាតទូតនៅកម្ពុជា ។ កម្ពុជា-សហភាពអឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នាកសាង នូវភាពសុខដុមរមនា និងភាពសំបូររុងរឿង ដល់ប្រជាជនទាំងសងខាង មិន តែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ទៀតថាក្នុងនាមរដ្ឋសភា
សម្តេចសូមកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី នូវ កិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។ ចាប់តំាង ពីឆ្នំា១៩៩២មក សហភាពអឺរ៉ុប បានផ្តល់មូលនិធិជួយលើគម្រោងរាប់រយផ្តោតលើបញ្ហាសេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល  កសិកម្ម និងជាពិសេសហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះដែរសម្តេចប្រធានរដ្ឋសភា
សង្ឃឹមថា ក្នុងអាណត្តិការទូត របស់ដ៏ឧត្តុង្គឧត្តមនេះ លោកជំទាវនឹងបន្តថែរក្សានូវ មរតកដ៏ប្រពៃនេះ  ជាពិសេស ពុះពារការថែរក្សាអោយបាន កិច្ចសហប្រតិបត្តិការល្អ ដើម្បីជាឧត្តមប្រយោជន៍ ដល់ ប្រជាជនប្រទេសសមាជិកសហភាពអឺរ៉ុប ផង និង ជាពិសេសដល់ប្រជាជនកម្ពុជា។

សម្តេចប្រធានរដ្ឋសភាសង្ឃឹមថាលោកជំទាវ នឹងបានស្វែងយល់ពីស្ថានភាព ពិតនៅកម្ពុជា ពិសេសគឺ ការរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិ សុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់របស់ កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដា្ននខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍ នយោបាយ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងទៀតថា៖ រដ្ឋសភាកម្ពុជា សូមគាំទ្រ និង បេ្តជ្ញាធ្វើកិច្ចសហ-ប្រតិ បត្តិការដើម្បីឲ្យបេសកកម្មការទូតរបស់លោកជំទាវ ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ។

ជាមួយគ្នានោះដែររដ្ឋសភាកម្ពុជា សូមអរគុណសហគមន៍អឺរ៉ុប ដែល បានគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន   ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អប់រំ សុខា ភិបាល កសិកម្ម និង វិស័យអភិបាលកិច្ច ការគ្រប់គ្រង និង ជាពិសេសនយោបាយអនុគ្រោះពន្ធដល់កម្ពុជាដែលធ្វើឲ្យមានកំណើនពាណិជ្ជកម្មនាំចេញពីកម្ពុជា និងនាំចូលពីសហភាពអឺរ៉ុប ជាបន្តបន្ទាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner