ចិនចាប់ផ្តើមដាក់ទណ្ឌកម្មប្រឆំាងសហរដ្ឋអាមេ៉រិក ក្រោយលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីប្រជាអធិបតេយ្យ និងសិទ្ធិមនុស្សនៅហុងកុង

ចិន៖ ចិនប្រកាសដាក់ទណ្ឌកម្មលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរបស់សហរដ្ឋអាមេ៉រិក ព្រមទាំងផ្អាកការអនុញ្ញាតឱ្យនាវា និងយន្ដហោះចម្បាំងអាមេ៉រិក បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងហុងកុងផងដែរ ។

វិធានការរបស់ទីក្រុងប៉េកំាងចុងក្រោយនេះ ធ្វើឡើងដោយក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទម្សិលមិញ ក្រោយប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីសប្ដាហ៍មុន ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅទីក្រុងហុងកុងក្លាយទៅជាច្បាប់ជាផ្លូវការ ។

សូមជម្រាបថា ក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលអាមេ៉រិកនានា ដែលនឹងត្រូវជាប់ទណ្ឌកម្ម ដោយសារតែការគាំទ្រក្រុមបាតុករក្រុងហុងកុនោះ ក៏រួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្សផងដែរ ហើយក្រសួងការបរទេសចិនបានស្នើឱ្យទីក្រុង វ៉ាស៊ីនតោនបញ្ឈប់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ជាមួយការព្រមានបន្ថែមទៀតថា នឹងចាត់វិធានការជាបន្តបន្ទាប់នៅក្នុងករណីចាំបាច់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner