ប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះ ជនចាស់ជរានិងស្រ្តីមេម៉ាយ ចំនួន២៥៤គ្រួសារមកពីឃុំ ចំនួន៥ ក្នុងស្រុកថ្មគោល បានទទួលអំណោយពីសាខាកាកបាទក្រហម ខេត្តបាត់ដំបង

        ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមកពីឃុំទាំ៥ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយបងប្អូនដែលមានជីវភាពក្រីក្រ ជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃដែលងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយជនពិការ ក្នុងឱកាសចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២២នេះ។

              ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវ និង ធ្វើការក្រើនរំលឹកទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកថ្មគោល និង អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ត្រូវបន្តជម្រុញឲ្យប្រជាលរដ្ឋនៅក្មុងមូលដ្ឋានរបស់ខ្លួន នាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-19ឲ្យបានគ្រប់ៗគ្នា។ ទាំងអ្នកមិនទាន់បានចាក់ដូសទី១(ដូសមូលដ្ឋាន)ត្រូវរួសរាន់ទៅចាក់ឲ្យបានគ្រប់គ្នា នៅតាមមណ្ឌលសុខភាព ដែលនៅជិតផ្ទះខ្លួននិងទីតាំងកំណត់ចាក់របស់អាជ្ញាធរមូលដ្ឋានខ្លួន។ចំពោះបងប្អូនដែលបានចាក់ដូសទី២ ក៏ត្រូវបន្តទៅចាក់ដូសទី៣ ដែលដូសជម្រុញឲ្យបានទៀងទាត់ទៅតាមការកំណត់របស់គ្រូពេទ្យ និងទៅចាក់ឲ្យបានគ្រប់ៗគ្នាកុំបីខាន។ខណៈដែលកូវីដបំប្លែងថ្មី អូមីក្រុង នៅតែបន្តកើតមាននៅលើពិភពលោក និងកំពុងតែឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់រាល់ថ្ងៃ។

      ឯកឧត្តមបានបន្ថែមថាគ្រប់អាជ្ញាធរត្រូវបន្តត្រួតពិនិត្យនិងជម្រុញពួកគាត់ដែលមិនទាន់ចាក់ដូសទី៣ និងមិនទាន់ចាក់(ដូសទី១)ក៏ត្រូវតែណែនាំឲ្យបងប្អូនទាំងនោះទៅចាក់ជាបន្ទាន់ឲ្យបានគ្រប់ៗគ្នា ដើម្បីជួយការពារអាយុជីវិតខ្លួនឯង។ដើម្បីឲ្យពួកគាត់ទាំងនោះចៀសផុតពីការឆ្លងនិងផុតគ្រោះថ្នាក់អាយុជីវិតពីការឆ្លងជម្ងឺកូវីដនេះបាន។

      ក្នុងការចុះចែកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក៏មានវត្តមានអមដំណើរពីលោកជំទាវជាភរិយាឯកឧត្តម សុខ លូ អភិបាលខេត្ត ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានកិត្តិយសសាខាសមាជិកសមាជិកាគណៈកម្មាធិការសាខា ក្រុម ប្រតិបត្តិសាខាអនុសាខា អ្នកស្ម័គ្រចិត្ពព្រមទាំងអាជ្ញាធរ មូលដ្ឋានទីនោះផងដែរ។

      ក្នុងនាឱកាសនោះឯកឧត្តម សុខ លូ  ប្រធានគណៈ កម្មាធិការសាខា ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយនៅថ្ងៃនេះដោ

យក្តីនឹករឭក។ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ ជនពិការ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់ការរើសអើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ អ្វីនោះឡើយ។ ” ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងពាំនាំនូវការផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ “អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត” ត្រូវបន្តខិតខំប្រឹងប្រែង ក្នុងការប្រកបមុ របរ បង្កបង្កើនផល ការដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង ។

      ក្នុងភកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តនិងបង្កើននូវការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមបន្តអនុវត្តតាមការណែនាំ របស់ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន នូវវិធានការពារឲ្យបានម៉ឺងម៉ាត់ ៣.ការពារ និង ៣.កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់និងការការពារ ពីការរីករាលដាលនៃជំងឺកូវីដ-19។

       អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស,មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែលលាងដៃ ១ដប ផងដែរ ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner